ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រហូតដល់​ចុង​សប្តាហ៍​នេះ​ដោយសារ​ព្យុះ​ទី​០៥ អូ​មេស៍​

09-08-2016 10:11 am 842

​ព្យុះ​ទី​០៥ ឈ្មោះ​អូ​មេ​ស៍ និង​សម្ពាធ​ទាប​សកម្ម មាន​កម្លាំង​ស្រូប​ខ្លាំង បាន​ធ្វើឲ្យ​ស្ថានភាព​អាកាសធាតុ នៅក្នុង​ប្រទេស​កម្ពុជា មាន​ការប្រែប្រួល​បន្តិច​។​បើ​យោង​តាម​ការព្យាករណ៍​បាន​បង្ហាញឲ្យឃើញថា​៖

 

-​    ​តំបន់​មាត់សមុទ្រ មាន​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជោគជាំ​។​

-​    ​រាជធានី​និង​ខេត្ត​មួយចំនួន ដូចជា រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ តាកែវ កណ្តាល កំពត ព្រៃវែង អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច​។​

-​    ​បណ្តាល​ខេត្ត​ដទៃទៀត អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​បង្គួរ​។​

 

​សូម​បញ្ជាក់​ផង​ដែរ​ថា​ស្ថានភាព​បែប​នេះ អាច​នឹង​កើតមាន​រហូត​ដល់​ចុង​សប្តាហ៍​នេះ​៕

ព័ត៌មានផ្សេងទៀត