អគ្គិសនី​កម្ពុជា នឹង​រៀបចំ​ពិធី​ជួប​សំណេះសំណាល ជាមួយ​និវត្តជន​អគ្គិសនី​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​

09-08-2016 9:14 am 672

​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦​ខាងមុខនេះ អគ្គិសនី​កម្ពុជា នឹង​រៀបចំ​ពិធី​ជួប​សំណេះសំណាល ជាមួយ​និវត្តជន​អគ្គិសនី​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ភ្ជាប់​ចំណង​សាមគ្គីភាព​គ្នា​រវាង​អ្នកធ្វើការ​ជំនាន់​មុន និង​អ្នកធ្វើការ​ជំនាន់​ក្រោយ ដើម្បី​ជា​ការ​រំលឹក និង​ចងចាំ​ជានិច្ច​ចំពោះ​វីរភាព​និង​គុណបំណាច់​ដ៏​ធំធេង របស់​បងៗ​ដែល​បាន​លះបង់​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការចូល រួមចំណែក ក្នុង​បុព្វហេតុ​ស្តារ និង​អភិវឌ្ឍ​វិស័យ​អគ្គិសនី​។​

 

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា​ផងដែរ​៕

 ពាក្យគន្លឹះ  អគ្គិសនី​កម្ពុជា

ព័ត៌មានផ្សេងទៀត