រដ្ឋាភិបាល​សម្រេច​បង្កើត​ឃុំថ្មីមួយ​នៅស្រុកទឹកផុស​ខេត្តកំពង់ឆ្នាំង​

08-08-2016 4:24 pm 3282

ឃុំថ្មីមួយនឹងត្រូវបង្កើតឡើងក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំក្នុងពេលឆាប់ៗនេះ។​ បើយោង​តាមអនុក្រឹតលេខ១៥២ អនក្រ.បក របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ឃុំថ្មី​មួយទៀតនោះ គឺឈ្មោះឃុំក្ដុលសែនជ័យ នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានកាត់​យកភូមិចំនួន០៦ ពីឃុំក្រាំងស្ដារនៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដាក់ឲ្យឋិត​ក្រោមការ​គ្រប់ គ្រង​​របស់ឃុំថ្មីនេះវិញ។

 

សូមបញ្ជាក់ថា ភូមិទាំង០៦នោះរួមមាន ភូមិអញ្ចាញ ភូមិដំណាក់​អំពិល ភូមិដំណាក់ខ្លុង ភូមិក្ដុល ភូមិអូរល្ពៅ និងភូមិភ្នំអូរតាឱស។ ការបង្កើត​ឃុំក្ដុលសែនជ័យ  ត្រូវចូល ជាធរមាន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ -សង្កាត់នាអាណត្តិទី០៤ ស្របតាម​ខ្លឹមសារ​មាត្រា១៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ក្នុងនោះដែរ ក្រុមប្រឹក្សា​ឃុំក្រាំងស្ដារ ត្រូវបន្ត គ្រប់គ្រងភូមិទាំង០៦ខាងលើនេះ រហូតដល់មានក្រុមប្រឹក្សា ឃុំក្ដុលសែនជ័យមកជំនួស៕

 

ដោយ៖ធុច ធារ៉ា

 

 

 ពាក្យគន្លឹះ  ខេត្តកំពង់ឆ្នាំង

ព័ត៌មានផ្សេងទៀត