លោកកឹម សុខា​៖កំណែទម្រង់​គណបក្ស​ គឺត្រូវធើ្វ​ “វិមជ្ឈការ​ផ្ទៃក្នុងបក្ស”​

08-08-2016 11:01 am 2812

ថ្លែងបើកសិក្ខាសាលាស្ដីពី “នីតិវិធីនៃការតាក់តែងច្បាប់”សម្រាប់ក្រុម​សមាជិកសភាគណបក្ស​សង្គ្រោះ​ជាតិ ដែលរៀបចំដោយ មូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ(Konrad-Adenauer-Stiftung)​របស់​អាល្លឺម៉ង់ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ថ្ងៃទី០៨ សីហានេះ លោកកឹម សុខា ប្រធានស្តីទី​គណ​បក្ស​ បាន​លើក​ឡើង​ថា យុទ្ធ​សាស្រ្តកំណែទម្រង់គណបក្សនយោបាយ គឺត្រូវធើ្វ “វិមជ្ឈការ​ផ្ទៃក្នុងបក្ស”​។​ វិមជ្ឈការផ្ទៃ​ក្នុង​បក្ស​នេះ គឺត្រូវធើ្វឲ្យយន្តការរបស់គណបក្សដើរតួនាទីរស់​រវើក ដោយមិនផ្តេកផ្តួល​ចាំ​តែ មេដឹកនាំ​បក្ស ឬ បុគ្គលម្នាក់ ពីរនាក់ ឬ ក្រុមតូចនោះទេ។
 

 

លោកកឹម សុខា  បានឲ្យដឹងទៀតថា ក្រុមសមាជិកសភារបស់គណបក្សសង្គ្រោះជាតិនេះ ត្រូវផ្តួច​ផ្តើម បំពេញតួនាទីរបស់ខ្លួនដូចជា ធើ្វសេចក្តីស្នើច្បាប់ ធើ្វលិខិតដាក់សំណួរទៅរាជរដ្ឋាភិបាល ឬ ជួយ​អន្ត​រា​គមន៍ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដោយយើងមិនចាំបាច់រង់ចាំតែការបង្គាប់បញ្ជា ពីមេដឹកនាំ​គណបក្ស​នោះទេ។
 

 

សិក្ខាសាលានេះ នឹងមានលំហាត់សម ស្តីពីនីតិវិធីច្បាប់ក្រោមបទបញ្ជាការងារផ្ទៃក្នុងថ្មីរបស់​រដ្ឋសភា​ជាតិ​ និងលក្ខន្តិកៈក្រុមការងារសភារបស់គណបក្សសង្រ្គោះជាតិ៕

 

ដោយ៖ខាត់ សុធី

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត