បិទ​ចរាចរ​នៅ​លើ​ផ្លូវជាតិ​លេខ​២១​ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី ចាក់​បេតុង​ត​ភា្ជ​ប់​ធ្នឹម​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​

08-08-2016 8:45 am 1254

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៦​នេះ នឹង​មាន​ការបិទ​ចរាច​រ​រថយន្ត​គ្រប់​ប្រភេទ នៅលើ​ផ្លូវជាតិ​លេខ​២១ ចាប់ពី​ចំណុច​ព្រំប្រទល់ ក្រុង​តាខ្មៅ ស្រុក​ស្អាង ទៅ​ដល់​ព្រំដែន​កម្ពុជា វៀតណាម ដែល​ស្ថិត​នៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្ត​កណ្តាល ។​ការបិទ​ចរាចរ​នេះ​គឺ​ចាប់ផ្តើម​ពី​ម៉ោង​៦:០០​ព្រឹក​រហូតដល់​ម៉ោង​១២:០០ ថ្ងៃត្រង់ ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី ចាក់​បេតុង​ត​ភា្ជ​ប់​ធ្នឹម​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន កោះធំ ក្រោម​អធិបតីភាព​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​៕

ព័ត៌មានផ្សេងទៀត