ឥទ្ធិពល​នៃ​មូសុង​និរតី​និង​ជ្រលង​សម្ពាធ​ទាប​អាច​បណ្តាលឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​ថ្ងៃ​ទី​០៧ ដល់ ១៤ ខែ​សីហា​

05-08-2016 3:33 pm 882

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានឲ្យដឹង​ថា​ឥទ្ធិពល​នៃ​មូសុង​និរតី​ខ្លាំង និង​ជ្រលង​សម្ពាធ​ទាប​នឹង​ធ្វើឲ្យ​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ មាន​ស្ថានភាព​ដូចខាងក្រោម​៖

 

-​    ​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ពិសេស​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ ។​ការ​ធ្លាក់ភ្លៀង​បែបនេះ​អាច​នឹង​ធ្វើឲ្យ​តំបន់​មាត់សមុទ្រ និង​កំណាត់​ផ្លូវជាតិ​លេខ​៤ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​តំបន់ឆ្នេរ និង​លើ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​។​

 

-​    ​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​បង្គួរ​ទៅ​ច្រើន​។​

 

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ធ្វើ​ការតាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញ​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៦ ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​កើតឡើង និង​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ​៕

ព័ត៌មានផ្សេងទៀត