លោក​​អ៊ូ វីរៈ​​ ៖ ស្ថានភាព​​នយោបាយ​​កាន់តែ​ខ្មៅ​ងងឹត​​ក្រោយ​​ឃាតកម្ម​​លើ​លោក​​កែម ឡី​

04-08-2016 3:04 pm 18539

​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ក្នុង​ភាព​តានតឹង​កាន់តែខ្លាំង តាំងពី​ពេល​ផ្ទុះ​រឿង​ស្នេហា​លួចលាក់​រវាង​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​នារី​ម្នាក់​។ ប៉ុន្តែ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន មិន​ត្រឹមតែ​តានតឹង​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ភាព​ខ្មៅ​ងងឹត ដោយសារ​ករណី​ឃាតកម្ម​លើ​លោក​កែម ឡី អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​កម្ពុជា មិន​ទាន់​រក​អ្នក​នៅ​ពីក្រោយ​ឃើញ​នៅឡើយ ជា​ហេតុ​ធ្វើឲ្យ​ខ្មែរ​និង​ខ្មែរ​លាប​ពណ៌​ដាក់គ្នា​។ យ៉ាងណា​ក៏​ដោយ​លោក​អ៊ូ វីរៈ​ប្រធាន​វេទិការ​អនាគត បាន​មើលឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​ដោះស្រាយ​រឿងរ៉ាវ ដែល​កើតឡើង​ជា​បន្តបន្ទាប់ ដូចជា​ករណី​អ្នក​ជាប់​ឃុំ រួម​មាន​មន្ត្រី​អង្គការ​អាដហុក និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​បាន ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់​អំណាច​។ ទន្ទឹម​នឹង​នោះ​គណបក្ស​ប្រឆាំង​ត្រូវ​ឈប់​លាប​ពណ៌​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។

 

សូមស្តាប់កិច្ចសម្ភាសន៍ រវាងអ៊ុន សុខ​ឡា​និងលោកអ៊ូ វីរៈ ប្រធានវេទិការអនាគត នៅក្នុងនាទីហេតុការណ៍សំខាន់!

 

សំឡេង៖


 ពាក្យគន្លឹះ  លោកអ៊ូ វីរៈ

ព័ត៌មានផ្សេងទៀត