ព្យុះ​ទី​ហ្វុង​Nida​​បង្ក​ផលប៉ះពាល់​​ដល់​មនុស្ស​​ជិត​៥​សែន​នាក់​​ក្នុង​ប្រទេស​ចិន​

04-08-2016 1:40 pm 672
រលក​យ៉ាងខ្លាំង​ដោយសារ​ឥទ្ធិពលព្យុះ

​មនុស្ស​ចំនួន​៤៩៥,០០០​នាក់ បាន​ទទួលរង​ផលប៉ះពាល់​ដោយសា​តែ​ព្យុះ​ទី​ហ្វុង​Nida នៅ​ភាគខាងត្បូង​ប្រទេស​ចិន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​កិច្ចការ​ស៊ីវិល​។​ព្យុះ​ទី​ហ្វុង​Nida​បាន​បង្ក​ផលប៉ះពាល់​ដល់​ខេត្ដ​ចំនួន​៥​ក្នុង​ប្រទេស​ចិន មាន​ខេត្ដ​Guangdong, Guangxi, Guizhou, Hunan, និង Yunnan ដោយ​មនុស្ស​ចំនួន​៣៧,០០០​នាក់​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​។​មនុស្ស​សរុប​២,១០០​នាក់​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់​។​


​ផ្ទះ​ជាង​៣០០​ខ្នង​ត្រូវបាន​បំផ្លាញ​និង​២,៤០០​ខ្នង​រង​ការខូចខាត​។​ព្យុះ​ទី​ហ្វុង​Nida​ក៏​បាន​ធ្វើឲ្យ​ខូចខាត​ផលដំណាំ​១៩,៦០០​ហិកតា​ផងដែរ ក្នុងនោះ​មាន​២,៧០០​ហិកតា​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ធ្វើឲ្យ​សេដ្ឋកិច្ចចិន​ខាតបង់​ដល់​៥១០​លាន​យន់​ស្មើ​នឹង​ប្រមាណ​៧៦.៩​លាន​ដុល្លា​អាមេរិក​។​សូមបញ្ជាក់​ថា​ព្យុះ​Nida បាន​វាយប្រហារ​ក្នុង​ក្រុង​Shenzhen​នៃ​ខេត្ដ​Guangdong កាលពី​ព្រឹក​ថ្ងៃទី​០២​សីហា​៕

 ពាក្យគន្លឹះ  ព្យុះទីហ្វុងនីដា

ព័ត៌មានផ្សេងទៀត