ជាធម្មតា មានមនុស្សជាច្រើន ដែលតែងតែ ស្មុគស្មាញ ខ្វល់ច្រើន គិតច្រើន ធ្វើអោយជីវិត មានតែកង្វល់ ជាពិសេសស្ដ្រីយើងតែម្ដង។ខាងក្រោមនេះ ជាគ្រឿងផ្សំដ៏ល្អ ដើម្បីបង្កើនសម្រស់ និងជីវិតមានន័យ៖
1-ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនៗ ដើម្បីអោយស្បែកភ្លឺរលោង និងមានសំណើម។
2-ខ្ពុរមាត់ដោយទឹកខ្ពុរមាត់ យើងដឹងហើយថា ការខ្ពុរមាត់ ដោយទឹកខ្ពុរមាត់ នឹងជួយកម្ចាត់កំណកកំបោរ និងបាក់តេរីផ្សេងៗក្នុងមាត់។ដូច្នេះដើម្បីសុខភាពមាត់ធ្មេញ ពេលដុសធ្មេញ រួចត្រូវយកអំបោះខាត់ធ្មេញ បន្តបន្ទាប់មកបញ្ចប់ដោយការ ខ្ពុរមាត់ជាមួយនឹងទឹកថ្នាំខ្ពុរមាត់។
3-ទទួលទានអាហារពេលព្រឹក ជួយខួរក្បាលឲ្យយើងគិត ជួយគ្រប់គ្រងទម្ងន់ បានល្អជាងការបង្អត់ អាហារព្រឹកម្យ៉ាងទៀត បើចង់ឲ្យកាន់តែល្ អទៅទៀតនោះគួរ តែទំពាអាហារយឺតៗរាល់ លើកពេលទទួលទានម្តងៗ។វិធីនេះ ក្រៅពីបានជួយ ឲ្យប្រព័ន្ធរំលាយ អាហារងាយធ្វើការហើយនោះ ថែមទាំងជួយធ្វើឲ្យអ្នកឆាប់ឆ្អែត និងហូបតិចទៀតផង។
4-ត្រូវហាត់ប្រាណ ត្រូវចំណាយពេល ហាត់ប្រាណឲ្យបានមួយថ្ងៃ ៣០នាទី បើចង់មានរូបរាងស្អាត និងសុខភាពល្អ។
5-ទទួលទានផ្លែប៉ោម ឬផ្លែភែរ៍មួយថ្ងៃមួយផ្លែ ពីព្រោះក្នុងផ្លែប៉ោម និងផ្លែភែរ៍សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីនកម្ម ដែលជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។
6-ថែទាំកែវភ្នែកទាំងពីរឲ្យស្អាត ទោបីរដូវនេះ ជារដូវវស្សា មិនសូវបានប៉ះនឹងពន្លឺថ្ងៃយ៉ាងណាក៏ដោយ ប៉ុន្តែលុះបានប៉ះចំពន្លឺខ្លាំងម្តងៗ ក៏ធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់យើង ជាខ្លាំង។
ដូច្នេះ ដើម្បីការពារភ្នែករបស់យើង ត្រូវវ៉ែនតាការពារពន្លឺថ្ងៃពាក់ ដើម្បីការពារ ពេលដែលយើង ត្រូវប្រឈមនឹងពន្លឺថ្ងៃ។កត្តាសំខាន់ សូមកុំភ្លេចជំនួយផ្នែក ខាងក្នុងតាមរយៈ ការទទួលទានបន្លែ ស្លឹកបៃតងឲ្យបានច្រើន ព្រោះវាអាចជួយដល់ភ្នែក របស់អ្នកស្អាត មើលឃើញច្បាស់ល្អ រយៈពេលវែង៕ដោយ៖ ជួប វត្ដី