លោក​ ​ហ៊ុន សែន​ ​នឹង​ទទួល​ពាន​រង្វាន់​ ​ជា​ឥស្សរជន​​បំរើ​ការងារ​​យូរ​ជាងគេ​​ក្នុង​​អាស៊ាន​​

02-08-2016 3:36 pm 848

​ក្នុង​ឱកាស​ទៅ​ចូលរួម​វេទិកា​ភាពជា​អ្នកដឹកនាំ​អាស៊ាន លើក​ទី​១៣ នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា​ខាង​មុខ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទទួលបាន​ពានរង្វាន់ សមិទ្ធិផល​អមតៈ​អាស៊ាន ដែល​ពានរង្វាន់​នេះ គឺជា​ពានរង្វាន់​សំរាប់​ប្រគល់ជូន​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​បំរើ​ការងារ​យូរ​ជាងគេ​ក្នុង​អាស៊ាន​។​

 

​គិត​មកដល់ពេលនេះ មាន​ឥស្សរជន​កិត្តិយស​តែ ៣​រូប​ប៉ុណ្ណោះ ដែល​បាន​ទទួលពាន​រង្វាន់​នេះ រួមមាន​លោក លី ក្វាន់​យូ អតីត​នាយករដ្ឋមន្ត្រី​សឹង្ហ​បូរី លោក មហា​ធៀ ម៉ូ​ហា​ម៉េដ អតីត​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី និង​ព្រះអង្គម្ទាស់ ស៊ុល​តង់ ណា​សរី​ន សាហ៍ នៃ​រដ្ឋ​ប៉េ​រ៉ាក របស់​ប្រទេស​ម៉ាឡេស៊ី​។

 

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​វេទិកា​ភាពជា​អ្នក​ដឹកនាំ​អាស៊ាន លើក​ទី​១៣ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៦ តប​តាម​ការអញ្ជើញ​របស់​លោក តាន់​ស្រ៊ី ម៉ៃ​ឃិល យ៉ូស ប្រធាន​វេទិការ​ភាពជា​អ្នកដឹកនាំ​អាស៊ាន​៕

ព័ត៌មានផ្សេងទៀត