លោក​អ៊ូ​ ច័ន្ទ​​រ័ត្ន​ ​នឹង​​រិះ​រក​​គ្រប់​​មធ្យោ​បាយ​​ជួយ​​សាង​​រូប​សំ​ណាក​​លោក​​កែម​ ឡី​ ​មុន​​បុណ្យ​​១០០​​ថ្ងៃ​​

01-08-2016 4:40 pm 6261

​លោក អ៊ូ ច័ន្ទ​រ័ត្ន អ្នកតំណាងរាស្ត្រ​មណ្ឌល​តាកែវ មកពី​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា លោក​នឹង​រិះរក​មធ្យោបាយ ដើម្បី​ជួយ​ដល់​ដំណើរការ​សាងសង់​រូបសំណាក​លោក​បណ្ឌិត កែម ឡី ឲ្យបាន​សម្រេច​ជា​ស្ថាពរ​នៅ​មុន​បុណ្យ​គម្រប់​១០០​ថ្ងៃ របស់លោក​។ លោក​ថា ការ​​​រិះ​​​រ​ក​​​​ម​ធ្យោ​​​បា​យ​​​ដើ​ម្បី​ជួយ​ដល់​ដំណើរការ​សាងសង់​រូបសំណាក​នេះ អាច​តាមរយៈ​សប្បុរសជន​ខ្មែរ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​។​

 

​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ជម្រាប​ថា អ្នក​ដែល​សាងសង់​រូបសំណាក​លោក​បណ្ឌិត កែម ឡី មកពី​ខេត្ត​កណ្ដាល ហើយ ក៏​មិនបាន​ធ្វើ​ការអំពាវនាវ​ឲ្យមាន​ការជួយ​ឧបត្ថម្ភ​នោះ​ដែ​រ​…………..

​សំឡេង​៖

 

​សូមបញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្តា​ម៉ា​ត ជិតស្តុប​បូកគោ​។ ភ្លាមៗ​ក្រោយ​ពី​ការបាញ់សម្លាប់​ឃាតករ​ដែល​ជា​ជន​សង្ស័យថា បាញ់សម្លាប់​លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ​៕
​ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  លោកអ៊ូ ច័ន្ទរ័ត្ន

ព័ត៌មានផ្សេងទៀត