ទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសវៀតណាមនារយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញ ថា មិនសូវល្អប្រសើរ បន្ទាប់ពីប្រទេសកម្ពុជា ប្រកាន់ហរពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ដែលចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសវៀតណាមកំពុងមានជម្លោះ។
សម្រាប់លោក សុខ ទូច អ្នកតាមដាននយោបាយការបរទេសនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ញាក់ថា នយោបាយមិនសូវល្អ ដោយសារតែវៀតណាមតែងតែចាត់ទុកខ្លួនឯងថា ជាបងធំលើកម្ពុជា ហើយជំពាក់គុណវៀតណាម។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនមែនកូនចៅវៀតណាមទេ ហើយកម្ពុជាក៏មិនជំពាក់គុណវៀតណាមដែរ វៀតណាមទេ ដែលជំពាក់គុណកម្ពុជា។ ជាបន្តសូមស្តាប់កិច្ចសម្ភាស រវាងគួន សំបូរជាមួយលោក សុខ ទូចដូចតទៅ៖
សំឡេង៖