ព្រះអង្គ​ប៊ុត ប៊ុនតិញ ​បដិសេធ​​ចំពោះ​​ការចោទ​ប្រកាន់​​កិបកេង​លុយ​​បុណ្យសព​​លោក​កែម ឡី​

30-07-2016 3:05 pm 3279

​ព្រះអង្គ ប៊ុត ប៊ុនតិញ ជា​សកម្មជិ​ក​មួយ​អង្គ​និង​ជា​អ្នករៀបចំ​ពិធី​បុណ្យសព​របស់​លោក កែម ឡី បាន​ច្រានចោល ចំពោះ​ការចោទប្រកាន់​សារព័ត៌មាន​នានា​ដែល​ថា​ព្រះអង្គ​បាន​កិបកេង​ថវិកា​បុណ្យសព របស់លោក កែម ឡី​។ ព្រះអង្គ ប៊ុត ប៊ុនតិញ បានចាត់ទុក​ការចោទប្រកាន់​នេះ​លើ ព្រះអង្គ​ថា ដើម្បី​វាយប្រហារ​ប្រជាប្រិយភាព​របស់​ព្រះអង្គ​តែប៉ុណ្ណោះ​។

 

​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា ព្រះអង្គ​បាន​កិបកេង​លុយ​បុណ្យសព​របស់​លោក កែម ឡី ព្រះអង្គ ប៊ុត ប៊ុនតិញ ដែល​ជា​សកម្មជិ​ក​មួយ​អង្គ នៃ​អ្នក​រៀបចំ​ពិធី​បុណ្យសព​របស់​លោក កែម ឡី បាន​ច្រានចោល​ចំពោះ​ការ​ចោទ​នេះ​ថា មិនមែន​ជា​ការពិត ហើយ​ព្រះអង្គ បានចាត់ទុក​ការផ្សាយ​ព័ត៌មាន​នេះ ថា គឺ​ដើម្បី​វាយប្រហារ​ប្រជាប្រិយភាព​របស់​ព្រះអង្គ​តែប៉ុណ្ណោះ​។​

 

​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ហ្វេ​សប៊ុក ព្រះអង្គ ប៊ុត ប៊ុនតិញ បាន​អះអាង​ថា ការចោទប្រកាន់​មកលើ​ព្រះអង្គ​នេះ ជា​ការវាយប្រហារ​បំបាក់​ប្រជាប្រិយ​មកលើ​ព្រះអង្គ ហើយ​ខាង​លើ​នេះ​ មានតែ​ភរិយា​លោក កែម ឡី ដែល​អាច​យល់​ពី​ការពិត​និង​ភាព​ត្រឹមត្រូវ​របស់​ព្រះអង្គ​បាន​…

​សំឡេង​ព្រះអង្គ ប៊ុត ប៊ុនតិញ​៖

 

​បើ​តាម​ព្រះអង្គ ប៊ុត ប៊ុនតិញ​ដដែរ បានបញ្ជាក់​ថា អ្នក​កាន់​ថវិកា​នៅក្នុង​ពិធី​បុណ្យសព​លោក កែម ឡី គឺ​ប្អូនប្រុស​និង​បង​បង្កើត​របស់​លោក កែម ឡី ដែល​បាន​ទទួលយក​ពី​ក្រុម​គណៈកម្មការ ហើយ​អ្នក​ដែល​ទទួល​ស្របច្បាប់​គឺ​ភរិយា​លោក កែម ឡី​។ ភាគី​ទាំង​បី​ក្រុម​នេះ​ហើយ ដែលជា​អ្នក​ទទួលខុសត្រូវ​លើ​ការកាន់កាប់​ថវិកា​និង​ការចាយវាយ​។ ចំណែក​ក្រុម​គណៈកម្មការ​រៀបចំ​បុណ្យ​វិញ គ្មាន​សិទ្ធិ​ចាយវាយ​ថវិកា ទាំងអស់​នោះ​ឡើង​…

​សំឡេង​ព្រះអង្គ ប៊ុត ប៊ុនតិញ​៖

 

​សូមជម្រាបថា ក្រោយ​ពី​រៀបចំ​ពិធី​បុណ្យសព លោក​បណ្ឌិត​កែម ឡី ចប់​រួចរាល់ នៅ​ថ្ងៃ​ទី​២៥ កក្កដា ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ ដែលជា​ប្រធាន​គណកម្មការ​រៀបចំ​បុណ្យសព ត្រូវបាន​សារព័ត៌មាន​មួយចំនួន ចុះផ្សាយ​ថា បាន​កែងប្រវ័ញ​ទឹកប្រាក់​ក្នុង​ពិធីបុណ្យ​ចំនួន ៣​ម៉ឺន​ដុល្លារ​។​តែ​ទោះ​យ៉ាងណា​គ្រួសារ​របស់​លោក​កែម ឡី​អះអាងថា ពួក​មិនបាន​ចោទប្រកាន់​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ ទាក់ទង​នឹង​ការកឹបកេង​ប្រាក់ក្នុង​ពិធីបុណ្យ​ឡើយ​។​

 

​ដោយឡែក ចំពោះ​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ​វិញ កំពុង​ភៀស​ព្រះកាយ នៅ​ប្រទេស​ថៃ ដោយ​ព្រះអង្គ អះអាង​ថា​ព្រះអង្គ​បាន​ទទួល​ទូរ​សព្ទ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នៅ​ថ្ងៃ​ទី​២៦​ខែកក្កដា​នេះ អះអាងថា​ជា​មន្ត្រី​នគរបាល ដោយ​ប្រាប់​ព្រះអង្គ​ថា មាន​សមត្ថកិច្ច​កំពុង​តាមរក​ព្រះអង្គ​។ ប៉ុន្តែ​ជន​នោះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ ដែល​សមត្ថកិច្ច​កំពុង​តាមរក​ព្រះអង្គ​ឡើយ​៕

(ដោយ គួន សំបូរ​)

 ពាក្យគន្លឹះ  ​ប៊ុត ប៊ុនតិញ

ព័ត៌មានផ្សេងទៀត