អ្នកវិភាគ​៖​​ប្រសិទ្ធភាព​ថ្នាក់មូលដ្ឋាន ​ទាមទារ​ឲ្យមាន​​ការបោះឆ្នោត​​ឯកត្តនាម​​និង​​តួនាទី​​ឯករាជ្យ​​

29-07-2016 3:54 pm 2635
រូបថត៖ Reuters

​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ តំណាង​ឲ្យ​គណបក្ស​ខ្លួន​បាន ទោះបីជា​អ្នក​ទាំងនោះ​មិនមែន​ជា​សមាជិក ឬ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​។ អ្នកវិភាគ​ចាត់ទុក​ការបើកចំហ​ឲ្យ​មហាជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ ជា​ជំហាន​ល្អ​របស់​គណបក្សប្រឆាំង​។ ប៉ុន្តែ​ទន្ទឹម​នឹង​សញ្ញា​វិជ្ជមាន​របស់​គណបក្សប្រឆាំង​នាពេលនេះ អ្នកវិភាគ​បាន​ផ្តល់​យោបល់​ថា ប្រសិទ្ធភាព​ថ្នាក់មូលដ្ឋាន​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ដោយ​ឯកត្ត​នាម និង​បេក្ខជន​ឈរ​ឈ្មោះ​ត្រូវមាន​តួនាទី​ឯករាជ្យ មិន​ចំណុះ​គណបក្សនយោបាយ​។ សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម​ដែល​រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត