ប្អូនប្រុស​លោក​កែម ឡី​អះអាងថា​នឹង​សាងសង់​រូបសំណាក​ឱ្យបាន​ឆាប់

27-07-2016 3:48 pm 6178

​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី បានឱ្យដឹងថា ពួកគេ​កំពុង​គិតគូរ​រៀបចំ​ធ្វើ​ចេតិយ​ដើម្បី​សាងសង់​រូបសំណាក លោក​កែម ឡី ដែល​សាកសព​របស់លោក​ទើប​ត្រូវ​បាន​បញ្ចុះ​នៅ​ថ្ងៃទី​២៥ កក្កដា​នេះ​។ លោក កែម រិទ្ធី​សិទ្ធិ ដែល​ជា​ប្អូនប្រុស​លោក កែម ឡី បាន​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក និង​បងថ្លៃ​លោក​កែម ឡី គឺ​លោក​ចា​ន្នី កំពុង​ទាក់ទង​វិស្វ័ក​រគូរ​ប្លង់ ដើម្បី​រៀបចំ​ធ្វើ​ចេតិយ​សាងសង់ ជា​រូបសំណាក​លោក កែម ឡី​។​


​ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ការសាងសង់​មិនទាន់​ចាប់ផ្ដើម​នៅឡើយ ដោយសារ មិនទាន់​មាន​ការ ឯកភាព​ថា​នឹង​ជ្រើសរើស​យក​ម៉ូត​បែបណា​។ តែ​ទោះ​យ៉ាងណា លោក​បញ្ជាក់ថា រូបសំណាក​នេះ នឹង​លេចចេញ​ជា​រូបរាង​មុន​ថ្ងៃ​បុណ្យ​១០០​ថ្ងៃ​........


​សំឡេង​លោក​កែម រិទ្ធី​សិទ្ធិ​៖


 ចំពោះ​ការស្នើសុំ​គោរម​ងារ ពី​ព្រះមហាក្សត្រ លោក​រិទ្ធី​សិទ្ធិ អះអាងថា គ្រួសារ​ខាង​លោក​កែម ឡី មិន​មាន​ការស្នើសុំ​ព្រះរាជទាន​នូវ​គោរមងារ​អ្វី​ឡើយ​។ អ្វី​ដែល​លោក​ចង់​បាន​នៅពេលនេះ គឺ​ធ្វើ​យ៉ាងណា ឱ្យមាន​ការសម្រេច​នូវ​គម្រោង​សាងសង់​រូបសំណាក​ដែលជា​កិច្ចការ​កំពុង​ព្រឈម​..........


​សំឡេង​លោក​កែម រិទ្ធី​សិទ្ធិ​៖


​ទោះ​យ៉ាងណា​វិទ្យុ​វាយោ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​លោក ចា​ន្នី ដែល​ជា​បងថ្លៃ​របស់​លោក​កែម ឡី​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ កក្កដា​នេះ​ដោយ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​។​

សូមជម្រាបថា លោក​កែម ឡី ដែល​គេ​ស្គាល់​ថា​ជា​អ្នកវិភាគ​ឯករាជ្យ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ សព​របស់លោក​ត្រូវបាន​តំកល់ទុក​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ រយៈពេល​២​សប្តាហ៍ ទើប​ចាប់ផ្តើម​ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ស្រុកកំណើត​របស់​លោក នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ថ្ងៃ​ទី ២៤ ខែកក្កដា ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​រាប់សែន​នាក់​។​

​(ដោយ៖ គីម​ ចាន់ចាវ)

ព័ត៌មានផ្សេងទៀត