គ​.​ជ​.​ប​​ប្រកាស​ជ្រើសរើស​​មន្ត្រី​ជាប់​កិច្ចសន្យា​​ជាង​​៦​ពាន់​នាក់​​

26-07-2016 4:16 pm 2189

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ប្រកាស​ជ្រើសរើស​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​(​ក​.​ច​.​ប​) ចំនួន ១.៦៣៣​ក្រុម ស្មើនឹង ៦.១០៣​នាក់ ជា​មន្ត្រី​ជាប់​កិច្ចសន្យា ដើម្បី​បម្រើ​ការងារ​នៅតាម​ឃុំ សង្កាត់ នៃ​រាជធានី ខេត្ត សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ដែល​មាន​មុខ​តំណែង​ដូច​ជា​៖ ១. ប្រធាន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​, ២. សមាជិក​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត ជា​ជំនួយការ​អនុប្រធាន និង​៣. សមាជិក​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត ជា​ការីកុំព្យូទ័រ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​២៦​កក្កដា​៕

(ដោយ៖ អឿន ភារ៉ា)

 ពាក្យគន្លឹះ  គ​.​ជ​.​ប​​

ព័ត៌មានផ្សេងទៀត