អ្នក​អភិរក្ស​​សត្វ​ផ្សោត​​ទន្លេមេគង្គ​​ត្រូវ​ព្យុះ​​បោកបក់​ផ្ដាច់​ជីវិត​​ពេល​​កំពុង​​បំពេញ​​បេសកម្ម​​

26-07-2016 3:34 pm 23361
រូបភាពពីអង្គការWWF-កម្ពុជា

​អ្នក​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​លោក​ឡេ សុខ​លេង ត្រូវបាន​ព្យុះ​បោកបក់​ផ្ដាច់ជីវិត​ក្នុង​ពេល​លោក​កំពុង​បំពេញ​បេសកកម្ម​លើ​ផ្ទៃ​ទន្លេ ដែល​មាន​ទីតាំង​នៅ​ជិត​ភូមិ​សណ្តាន់​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ពី​អន្លង់​ផ្សោត​កាំ​ពី​។​


​ហេតុការណ៍​នេះ​បាន​កើតឡើង នា​យប់​ថ្ងៃ​អាទិត្យ ទី​២៥ កក្កដា ឆ្នាំ​២០១៦​។ ប្រភព​ពី​អង្គការ WWF-កម្ពុជា បានឲ្យដឹងថា សាកសព​ត្រូវបាន​រកឃើញ​នា​ព្រឹក​នេះ​នៅ​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ដែល​ក្រុម​ការងារ​បាន​ខិតខំ​ស្វែងរក​អស់​រយៈពេល​មួយ​ថ្ងៃ​ពេញ​។ លោក ឡេ សុខ​លេង​មាន​អាយុ ៣២​ឆ្នាំ ហើយ​ពេលនេះ​លោក​បាន​លាចាក​លោក​ចោល​ប្រពន្ធ និង​កូនៗ​២​នាក់​របស់​គាត់ ឲ្យ​រស់នៅ​គ្មាន​ទីពឹង​។​


​សូមបញ្ជាក់​ថា លោក ឡេ សុខ​លេង​គឺជា​ឆ្មាំ​ទន្លេ​ម្នាក់​ដែល​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​។ ក្នុងពេល​បំពេញ​បេសកកម្ម​នោះដែរ លោក​បាន​រួម​ដំណើរ​ជាមួយ​មន្ត្រី​ឆ្មាំ​ទន្លេ​២​នាក់​ទៀត​ដែល​ពេល​នេះ​ពួកគាត់​ទាំង​ពីរ​នោះ ក៏​បាន​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ដែល​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល ។​អង្គការ WWF ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​សប្បុរសជ​នឲ្យចូលរួម​ជា​វិភាគទាន​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​របស់​លោក​ឡេ សុខ​លេង​៕  


 ពាក្យគន្លឹះ  ឆ្មាំទន្លេ

ព័ត៌មានផ្សេងទៀត

កូវី​ដ​-១៩​នៅ​កម្ពុជា​៖​មាន​អ្នក​ឆ្លង​ថ្មី​៦៥៩​នាក់​ទៀត​និង​មាន​អ្នកស្លាប់​១៧​នាក់​

លោក​នាយករដ្ឋមន្ដ្រី​លើកឡើង​៥​សំណួរ​ពាក់ព័ន្ធ​នឹង​ថ្ងៃ​២០ ខែមិថុនា ឆ្នាំ​១៩៧៧

CamGAP​​​ដែល​បិទ​នៅលើ​ផលិតផល​កម្ពុជា​​​បញ្ជាក់​ពី​ការអនុលោម​តាម​វិធាន​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​​​

អាជ្ញាធរ​ខេត្ត​តាកែវ​សម្រេច​បើក​ដំណើរការ​ផ្សារ​តាកែវ និង​ផ្សារ​សៃវ៉ា​ឡើងវិញ​

ខេត្តរតនគីរីផ្ទុះការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូងដល់ទៅ១០៤នាក់

លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​លុបចោល​កម្មវិធី​ជួបជុំ​ទាំងអស់ ក្រោយ​ពាក់ព័ន្ធ​អ្នក​កើត​ជំងឺ​កូវី​ដ​

 ​លោកស្រី​ឱ វណ្ណឌី​ន​៖​ពលរដ្ឋ​ខ្លាច​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​​មិនបាន​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​​

រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​អាជីវកម្ម ឬ​មុខរបរ​ដែលមាន​ហានិភ័យ​ខ្ពស់ និង​ការជួបជុំ​១៤​ថ្ងៃ​

 ​គិត​មកទល់ពេលនេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង​​៨​លាន​ដូស​សម្រាប់​ចាក់ជូន​ប្រជាព​ល​រដ្ឋ​​

វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​១​លាន​ដូ​សទៀត​បានដឹក​មកដ​ល់​កម្ពុជា​ហើយ​!