លោក​​សម​ រង្ស៊ី​​នឹង​​ចូល​​សង្កេត​ការណ៍​​ក្នុង​​សមាជ​​គណបក្ស​​ប្រ​ជា​ធិប​តេយ្យ​​អា​មេ​រិក​​

26-07-2016 8:40 am 4104

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ជា​អ្នកសង្កេតការណ៍​ក្នុង​សមាជ (Convention) គណបក្ស​ប្រជាធិបតេយ្យ (Democratic Party) នៃ​សហរដ្ឋអាមេរិក ដែល​នឹង​តែងតាំង​ជា​ផ្លូវការ បេក្ខជន​របស់​គេ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី នៃ​សហរដ្ឋអាមេរិក ក្នុង​ខែ​វិច្ឆិកា ខាងមុខនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​សម រង្ស៊ី នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម របស់លោក​។​

 

​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​អះអាង​ថា លោក​ចូលរួម​ក្នុង​សមាជ​រយៈពេល​៤​ថ្ងៃ ក្នុងឋានៈ​ជា ភ្ញៀវកិត្តិយស របស់ វិទ្យាស្ថាន​ប្រជាធិបតេយ្យ​អន្តរជាតិ (National Democratic Institute) ដែលជា ស្ថាប័ន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅលើ​ទូទាំង​ពិភពលោក​៕
​ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  សម រង្ស៊ី

ព័ត៌មានផ្សេងទៀត