​តំបន់​មួយចំនួន​ក្នុង​ខេត្តសៀមរាប​នឹង​ត្រូវផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​

25-07-2016 2:21 pm 549

​អគ្គិសនី​កម្ពុជា ខេត្តសៀមរាប បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​បន្ទប់​ភ្លើង​ដូចខាងក្រោម​៖

 

-​    ​ថ្ងៃទី​២៦,២៧ ,២៨,២៩ ខែកក្កដា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​០៨:០០​ព្រឹក ដល់​ម៉ោង​១៧:៣០ នាទី​ល្ងាច នឹង​មាន​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​បន្ទប់​ភ្លើង​លេខ ២៦ ភូមិ​មណ្ឌល​១ សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប ដើម្បី​ធ្វើ​ការកែលម្អ និង​កែសម្រួល​ប្រព័ន្ធ​នាឡិកា​ស្ទង់​មេកានិច ប្តូរ​ទៅ​អេឡិចត្រូនិច​វិញ និង​ចាប់ពី​ម៉ោង​០៨:៣០​ព្រឹក ដល់​ម៉ោង​១៤:០០ រសៀល នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​បន្ទប់​ភ្លើង​លេខ​២៤ ភូមិ ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប ដើម្បី​ធ្វើ​ការជួសជុល​កាំបិទ​Connector LVDB​។​

 

-​    ​ថ្ងៃ​ច័ន្ទ ទី​០១ ខែ​សីហា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​០៨:០០​ព្រឹក ដល់​ម៉ោង​១៧:៣០ ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​បន្ទប់​ភ្លើង​លេខ​២៦ ភូមិ​មណ្ឌល​១ សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប ដើម្បី​ធ្វើ​ការកែលម្អ និង​កែសម្រួល​ប្រព័ន្ធ​នាឡិកា​ស្ទង់ ពី​មេកានិច ប្តូរ​ទៅ​អេឡិចត្រូនិច​វិញ​៕

 ពាក្យគន្លឹះ  អគ្គិសនីកម្ពុជា

ព័ត៌មានផ្សេងទៀត