ផ្ទះ​ថ្ម​ដែល​សង់​ជូន​លោក​តា​ធាក់​ស៊ីក្លូ​​អាយុ ៨៩ ​​សម្រេសបាន ​៧០% ​ហើយ​​

25-07-2016 9:20 am 5515

យើងទាំងអស់គ្នា​ប្រាកដជា​ចាំបាន​ថា លោកតា​ធាក់​ស៊ីក្លូ​អាយុ ៨៩ ឆ្នាំ​ម្នាក់​នេះ​បាន​តស៊ូ​ធាក់​ស៊ីក្លូ ដើម្បី​ជីវិត​រស់នៅ​ចុងក្រោយ​របស់​លោកតា​ផង និង​ដើម្បី​ចៅប្រុស​ផង ទោះបី​មាន​វ័យ​ចំណាស់​ដល់​ថ្នាក់ នេះ​ក៏​ដោយ​។ ដោយសារ​ការតស៊ូ​អំណត់​ព្យាយាម​ខិតខំ​ជួយ​ខ្លួនឯង ទើប​លោកតា​ត្រូវបាន​ទទួល​ការ អាណិត​ពី​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ទទួលបាន​ក្តីស្រឡាញ់​និង​សណ្តោស​ពី​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​


​នេះ​ជា​ផ្ទះ​របស់ លោកតា ពុត សឿន អាយុ​៨៩ ឆ្នាំ ដែល​លោកតា​ប្រាថ្នា​ចង់បាន​ផ្ទះ​រស់នៅ​សម្រាប់​ជីវិត ចុងក្រោយ​។ ផ្ទះ​នេះ​គឺ​ស្ថិតនៅ ភូមិ​សង្កែ ឃុំ​ឈើ​ទាល ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដែល​ជា​អំណោយ​របស់ សម្តេច​តេជោ ហ៊ុន សែន កំពុង​សាងសង់​សំរេច​បាន​ប្រមាណ​ជា ៧០%​ហើយ​។ ផ្ទះ​នេះ​បាន​សាងសង់​ពី​ដើម​ខែ​កក្កដា និង​បញ្ចប់​រួចរាល់​នៅ​ដើមខែ សីហា ២០១៦ ខាងមុខនេះ ដែល​មាន​ប្រវែង ៨ x១២ ម៉ែត បន្ទប់​ធំ​មួយ មាន​អាងទឹក បន្ទប់ទឹក​ក្នុង និង​ត​ទៅ​ក្រោយ​មួយទៀត ព្រមទាំង​មាន​ខឿន សងខាង​ផ្ទះ​ផងដែរ​៕  

 

 ពាក្យគន្លឹះ  លោកតាធាក់ស៊ីក្លូ

ព័ត៌មានផ្សេងទៀត