អគ្គិភ័យ​​លេប​ត្របាក់​​ផ្សារ​លក់​បន្លែ​​នៅក្រោយ​​ផ្សារ​សុ​វណ្ណា​​អស់​ជិត​​១០​តូប​​ទាំង​កណ្ដាលរាត្រី​

25-07-2016 8:57 am 1015
  ស្តាប់
រូបភាពពីហ្វ៊េសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ស្តាប់ជាសំឡេង

តូប​លក់​បន្លែ​ស្ថិត​នៅក្រោយ​ផ្សារ​សុ​វណ្ណា ជិត​១០​តូប​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ទាំង​កណ្តាល​អាធ្រា​ត្រនា​ម៉ោង ១២: ៤០ នាទី ថ្ងៃទី​២៥ កក្កដា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង សង្កា​ត​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​


​យោង​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ការឆេះ​នេះ​គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ចំណែក​សម្ភារ​ដែល​រង​ការខូចខាត​នោះ គឺ​ឆេះ​តែ​គ្រែ​សម្រាប់​តែ​ដាក់លក់ បន្លែ សាច់​តែប៉ុណ្ណោះ​។ បន្ទាប់​ពី​ឆេះ​បាន​បន្តិច​គេ​បាន​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៤​គ្រឿង​ចេញ ជួយ​បាញ់​ពន្លត់​ត្រឹមតែ​អស់​៣​គ្រឿង បាន​គ្រប់គ្រង​សភាពការណ៍​បាន គឺ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​តទៅទៀត​ទេ​៕

 

 ពាក្យគន្លឹះ  អគ្គិភ័យ

ព័ត៌មានផ្សេងទៀត