ពលរដ្ឋ​ថា​ ការ​បិទ​ស្ថានីយ៍​​ប្រេងឥន្ធនៈ​​តាម​ផ្លូវ​ដង្ហែ​សព​​លោក​កែម ឡី​​ជា​ទង្វើ​អាក្រក់​​របស់​​អាជ្ញាធរ​​

24-07-2016 4:48 pm 16324

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​មួយ​ដល់​អាជីវករ​ឲ្យ​ផ្អាក​ធ្វើ​អាជីវកម្ម​លក់​ហ្គាស និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តាម​គម្រោង​ផ្លូវ​ដែល​ពាក់ព័ន្ធ​​ការ​ដង្ហែ​សព​លោក​បណ្ឌិត​កែម ឡី ដោយ​អះអាង​ថា ដើម្បី​រក្សា​នូវ​សន្តិសុខ សុ​វត្តិភាព សណ្តាប់​ធ្លាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ពិធី​ដង្ហែ​សព​របស់​លោក​បណ្ឌិត​កែម ឡី​។ ចំណែក​ប្រជាពលរដ្ឋ​វិញ​យល់ថា ការបិទ​នេះ​ជា​ទង្វើរ​អាក្រក់​របស់​អាជ្ញាធរ​។

 

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​មួយ​ដល់​អាជីវករ​ឲ្យ​ផ្អាក​ធ្វើ​អាជីវកម្ម​លក់​ហ្គាស និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​តាម​គម្រោង​ផ្លូវ​ដែល​ពាក់ព័ន្ធ​ការ​ការ​ដង្ហែ​សព​លោក​បណ្ឌិត​កែម ឡី​។​នេះ​បើ​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​។​

 

​ទា​ក់ទង់​នឹង​ការផ្អាក​នេះ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ពន្យល់ថា គឺ​ដើម្បី​រក្សា​នូវ​សន្តិសុខ សុ​វត្តិភាព សណ្តាប់​ធ្លាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ពិធី​ដង្ហែ​សព​របស់​លោក​បណ្ឌិត​កែម ឡី​។ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អាជីវករ​ឲ្យ​ផ្អាក​ធ្វើ​អាជីវកម្ម​លក់​ហ្គាស និង​ស្ថានីយ៍​ប្រេងឥន្ធនៈ​រយៈពេល​មួយ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៤​ខែកក្កដា​នេះ​។​

 

​យ៉ាងណាក្តី សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​កែម ឡី បាន​សម្តែង ការ​មិន​ពេញចិត្ត​ចំពោះ​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទេ​។ ដោយ​ពលរដ្ឋ​បានចាត់ទុក ការបិទ​ស្ថានីយ៍​ប្រេងឥន្ធនៈ​នេះ ជា​ចេតនា​អាក្រក់​របស់ រដ្ឋាភិបាល​ជា​ពិសេស​អាជ្ញាធរ ដែល​មិន​ចង់​ឲ្យ​ពលរដ្ឋ​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​កែម ឡី ហើយ​ពួកគេ​បាន​ថ្កោលទោស​ចំពោះ​ទង្វើរ​របស់​អាជ្ញាធរ ក្រុងភ្នំពេញ​…

​សំឡេង​ពលរដ្ឋ​៖

 

​ជា​ការកត់សម្គាល់ ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន នៅតាម​ដងផ្លូវ ចាប់តាំងពី​គល់ស្ពាន​ជ្រោយចង្វារ និង​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ដែល​ជា​ផ្លូវ​ក្បួន​ដង្ហែ​សព​លោក​កែម ឡី​ឆ្លងកាត់ ត្រូវ​បាន​បិទ​។ បើ​តាម​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​វា​យោ បានឲ្យដឹងថា ពលរដ្ឋ​បាន​សម្តែង​ក្តី​ខឹងសម្បា​ចំពោះ​អាជ្ញាធរ ដោយសារតែ ពួកគេ​មិន​មាន​សាំង​ម៉ូតូ និង​រថយន្ត​របស់​ខ្លួន ដែល​ធ្វើឲ្យ​ពួក​គេ​សម្រេចចិត្ត​បណ្តើរ​ស្វែងរក​ចាក់​សាំង​៕

(ដោយ គួន សំបូរ​)

 ពាក្យគន្លឹះ  លោក​បណ្ឌិត​កែម ឡី

ព័ត៌មានផ្សេងទៀត