ម៉ាឡេស៊ី អូស្ត្រាលី​​និង​ចិន​​ប្រកាស​ផ្អាក​​ស្វែងរក​យន្តហោះ​​MH370

22-07-2016 4:26 pm 808

​ម៉ាឡេស៊ី អូស្ត្រាលី​និង​ចិន​នៅ​ថ្ងៃទី​២២​កក្កដា​នេះ បានប្រកាស​ផ្អាក​ស្វែងរក​យន្តហោះ​MH370 បន្ទាប់​ពី​បញ្ចប់​ការស្វែងរក​ចំនួន​១​សែន​២​ម៉ឺន​ម៉ែត្រក្រឡា នៅ​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​។ នៅក្នុង​កិច្ចប្រជុំ​នៅ​Putrajaya​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ម៉ាឡេស៊ី បញ្ជាក់បន្ថែម​ថា គ្រាន់តែ​ផ្អាក​សិន​ប៉ុណ្ណោះ​មិនមែន​មានន័យថា បញ្ចប់​បេសកកម្ម​ស្វែងរក​នោះទេ​។ ការសម្រេចចិត្ត​ផ្អាក​ស្វែងរក​យន្តហោះ​MH370 ក៏​មាន​ការជូនដំណឹង​ដល់​សាច់ញាតិ​ជនរងគ្រោះ ដែល​បាន​បាត់​ទៅ​ជាមួយ​យន្តហោះ​នោះ​ផង​ដែរ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី អូស្ត្រាលី និង​ចិន សម្រេច​ផ្អាក​ការស្វែងរក​យន្តហោះ MH370 បន្ទាប់​ពី​ស្វែង​រកបរិវេណ​១​សែន​២​ម៉ឺន​ម៉ែត្រក្រឡា ហើយ​នៅតែ​មិនឃើញ​។ នៅ​ក្នុង​ខ្លឹមសារ​នោះ​បាន​បញ្ជាក់បន្ថែម​ថា យន្តហោះ​នេះ​មិន​ស្ថិតនៅ​ទីតាំង​ដែល​ពួកគេ​បាន​ស្វែងរក​នោះទេ​។​

 

​គួររម្លឹកថា យន្តហោះ​ម៉ាឡេស៊ី​អ៊ែរ​ឡាញ​ជើងហោះហើរ MH370 បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា បន្ទាប់ពី​ធ្វើ​ដំណើរ​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៨​មីនា​ឆ្នាំ​២០១៤​។ អ្នកដំណើរ​សរុប​នៅលើ​យន្តហោះ​ចំនួន​២៣៩​នាក់ នៅក្នុង​នោះ​មាន​ជនជាតិ​ចិន១៥៣​នាក់ ក៏​បាន​បាត់​ដោយ​អាថ៌កំបាំង ជាមួយ​យន្តហោះ​មួយគ្រឿង​នោះ​រហូតមក​ទល់​ពេល​នេះ​៕

 

 ពាក្យគន្លឹះ  យន្តហោះ​MH370

ព័ត៌មានផ្សេងទៀត