យន្តហោះ​​កូរ៉េខាងជើង​​មួយ​គ្រឿង​​ចុះចត​បន្ទាន់​​នៅ​ប្រទេស​​ចិន​

22-07-2016 12:19 pm 3117
យន្តហោះ​របស់​ក្រុមហ៊ុន​Air Koryo

យន្តហោះ​របស់​ក្រុមហ៊ុន​Air Koryo របស់​កូរ៉េ​ខាងជើង​មួយគ្រឿង បាន​បង្ខំចិត្ត​ចុះចត​ជា​បន្ទាន់​នៅ​ក្នុង​ទីក្រុងS​henyang ប្រទេស​ចិន ដោយសារ​មាន​ភ្លើង​ឆេះ​។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​នៅ​ថ្ងៃ​ទី​២២​កក្កដា​នេះ​។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ឲ្យដឹង​បន្ថែមថា យន្តហោះ​នេះ​ធ្វើដំណើរ​ពី​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង ទៅចុះចតនៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ប៉ុន្តែ​បាន​ចុះចត​បន្ទាន់​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​។ ភ្លាមៗ​គេ​មិន​អាច​ផ្តល់​ព័ត៌មាន​លំអិត​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​៕

 ពាក្យគន្លឹះ  កូរ៉េខាងជើង

ព័ត៌មានផ្សេងទៀត