ចិន​គាំទ្រ​​​វិធានការ​​ប្រឆាំង​គ្រឿងញៀន​​របស់​លោក​​Duterte

20-07-2016 4:00 pm 1614

​ដ្បិត​ចិន​មិន​ពេញចិត្ត​ហ្វីលីពីន ត្រង់​ការ​ប្រជែង​ដណ្តើម​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ចិន​នៅ​ថ្ងៃ​ទី​១៩​កក្កដា ក៏​បាន​កោតសរសើរ​ពី​វិធានការ បោសសម្អាត​គ្រឿងញៀន​នៅក្នុង​ប្រទេស​ហ្វី​លីពីន ដែល​បង្កើតឡើង​ដោយ​លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន Rodrigo Duterte​។ តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ហ្វីលីពីន បាន​ទទួលស្គាល់ថា យុទ្ធសាស្ត្រប្រឆាំង​គ្រឿងញៀន របស់​លោក​Duterte​ពិតជា​មាន​ប្រសិទ្ធិភាព​។ ការគាំទ្រ​របស់​ចិន ផ្ទុយ​នឹង​ក្រុម​សិទ្ធិ​មនុស្ស​មួយចំនួន ដែល​បាន​ស្តីបន្ទោស​ហ្វីលីពីន ថា​បាន​លើកទឹកចិត្ត​ឲ្យមាន​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​។​

 

បើ​តាមប្រភពពី​ប៉ូលិ​ស​បាន​បញ្ជាក់ថា មនុស្ស​ជិត​២០០​នាក់​ហើយ ដែលជាប់​បទល្មើស​គ្រឿងញៀន ឬ​អំពើ​ឧក្រិដ្ឋកម្ម ត្រូវបាន​សម្លាប់​ តាំងពីលោក Duterte ចូល​​កា​ន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ក្នុង​​ខែ​ឧសភា​។ តាំងពី​មុន​ចូល​កាន់តំណែង លោក​ធ្លាប់​សន្យាថា​នឹង​ដោះស្រាយ​បញ្ហា​នេះ ​ត្រឹម​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  ចិននិងហ្វីលីពីន

ព័ត៌មានផ្សេងទៀត