អ្វី​ជា​ដើមហេតុ​​​ឈាន​ដល់​​ការ​​ធ្វើ​រដ្ឋប្រហារ​​​ប៉ុនប៉ង​ទម្លាក់​ប្រធានាធិបតី​​តួ​ក​គី​?

16-07-2016 4:25 pm 6269
ទាហានតួកគី​ដែល​ចូលរួម​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​​ប្រកាស​ចុះចាញ់

​ស្ថានភាព​វឹកវរ​បាន​កើតឡើង​នៅក្នុង​ប្រទេស​តួ​ក​គី បន្ទាប់ពី​មាន​កងទ័ព​ធ្វើ​រដ្ឋប្រហារប៉ុនប៉ង​ទម្លាក់​ប្រធានាធិបតី​តួ​ក​គី​លោក​Recep Tayyip Erdogan​។​រហូតមកដល់​ពេលនេះ​ស្ថានការណ៍​នៅ​មិនទាន់​ល្អប្រសើរ​ទាំងស្រុង​ផង ដោយ​មាន​អ្នកស្លាប់ របួស និង​អ្នក​ត្រូវ​ចាប់ខ្លួន​ជា​ច្រើន​ពាន់​នាក់​។​ដ្បិត​រដ្ឋាភិបាល​តួ​ក​គី​អះអាង​ថា​អាច​ក្ដាប់​ស្ថានភាព​បាន ប៉ុន្ដែ​នៅ​មិនទាន់​ប្រា​ដក​មួយ​រយ​ភាគរយ​ឡើយ ព្រោះ​ការប្រយុទ្ធ​គ្នា​នៅ​បន្ដ​លឺ​ដដែល​នៅក្នុង​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល​និង​ទីក្រុង​អង់កា​រ៉ា​។​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ទើប​ឈាន​ដល់​ការធ្វើ​រដ្ឋប្រហារប៉ុនប៉ង​​ទម្លាក់​ប្រធានាធិបតី​បែបនេះ​?​តើ​រដ្ឋាភិបាល​តួ​ក​គី​មាន​យន្ដការ​យ៉ាង​ណា​ដើម្បី​ស្ដារ​សន្ដិសុខ សណ្ដាប់ធ្នាប់​ដែល​កំពុង​ស្ថិត​ក្នុង​ភាពអាសន្ន​?


​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​សូរ ចន្ថា​ដូចតទៅ​៖


​សំឡេង​៖


 ពាក្យគន្លឹះ  រដ្ឋប្រហារ​នៅតួកគី

ព័ត៌មានផ្សេងទៀត