គណបក្ស​​សង្គ្រោះ​ជាតិ ​ពន្យល់​​ពី​ការ​ចូល​​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​​រដ្ឋសភា​​ជាថ្មី​​

16-07-2016 10:31 am 2334

​គណបក្ស​សង្គ្រោះ​ជាតិ​ថ្ងៃទី​១៥ ខែកក្កដា​នេះ បានប្រកាសថា នឹងចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ទាក់ទង​រឿង​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ២​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ខាងមុខនេះ​។ ការ​ប្រកាស​​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ជាថ្មី របស់​គណបក្សប្រឆាំង​ពេលនេះ ត្រូវបាន​លោក អេង ឆៃអ៊ាង អះអាងថា គឺ​ដើម្បី​តស៊ូ​មតិ និង​ពន្យល់​ពី​នីតិវិធី​របស់​រដ្ឋសភា​ស្តីពី​ការស្នើ​ដក​អភ័យ​ឯក​សិទ្ធ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​​ពីររូប ដែល​កំពុង​ជាប់​បណ្តឹង​តុលាការ​។ ដោយឡែក​ចំពោះ​ពហិការ​មិន​ចូល​ប្រជុំ​កន្ល​ម មក លោក អេង ឆៃអ៊ាង ដោយសារ​តែ​រដ្ឋសភា​ធ្វើ​ខុស​នីតិវិធី​។ សួ​ម​ស្តាប់​កិច្ច​សម្ភាស​រវាង​គួន សំបូរ ជាមួយ​លោក អេង ឆៃអ៊ាង​!

​សំឡេង​៖

ព័ត៌មានផ្សេងទៀត