លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ថ្ងៃទី១៥ ខែកក្កដា

15-07-2016 3:49 pm 870

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា​នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ​ក្រោម​វត្តមាន​លោ ក នៃ ប៉េ​ណា ប្រធានស្តីទី​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា​។​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួច​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​កំណត់​យក​ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ដើម្បី​បើក​សម័យប្រជុំ​លើក​ទី​៩​ព្រឹទ្ធសភា នីតិកាល​ទី​៣​។​

 

 របៀបវារៈ​នៅក្នុង​កិច្ចប្រជុំ​មាន​ដូចជា​៖
​  

 ​- ស្តាប់​របាយការណ៍​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា​នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៣
​  

 ​- ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​លើ​ការបរិច្ចាគ ការ​ផ្សាំ​កោសិកា ជាលិកា សរីរាង្គ​មនុស្ស​
​ 

   ​- ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៧ និង​ទី​៨ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវអាកាស ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម​
​  

 ​- ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖
​    ​    ​  

       ​+​កិច្ចព្រមព្រៀង​ដឹក​ជញ្ជួន​តាម​ផ្លូវអាកាស រវាង​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
​    ​    ​  

      ​+​ពិធីសារ​ទី​១ ស្តីពី​ការ​មិន​កំណត់​សិទ្ធិ​ហោះហើរ​ទី​៣​និង​ទី​៤ រវាង​ចំណុច​ណាមួយ​នៅក្នុង​ទឹកដី​បណ្តា​ភាគី​ចុះ​កិច្ចព្រមព្រៀង​
​    ​    ​  

      ​+​ពិធីសារ​ទី​២​ស្តីពី​សិទ្ធិ​ហោះហើរ​ទី​៥ រវាង​ភាគី​ចុះ​កិច្ចព្រមព្រៀង​។​

 

​    ​-​ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​៕

 

 

 

 

 

 ពាក្យគន្លឹះ  ​ព្រឹទ្ធសភា​

ព័ត៌មានផ្សេងទៀត