ពលរដ្ឋ​យល់​ផ្សេង​គ្នា​ចំពោះ ដីការ​ហាម​មិនឱ្យ​លោក​កឹម សុខា ចេញ​ក្រៅប្រទេស

14-07-2016 5:27 pm 2432

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថា​ន់ ឡេង បាន​សម្រេច​ដាក់ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ពីបទ «​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​» ដោយ​មិន​អនុញ្ញាតឲ្យ​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុ​ជា​។ 


​បើ​តាម​ដីកា​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ ចៅក្រម​ស៊ើបសួ​រលោក ថា​ន់ ឡេង សម្រេច​មិន​ឲ្យ​លោក កឹម សុខា ចាកចេញ​ទៅ​ក្រៅប្រទេស​។ ប្រសិន​បើ​លោក កឹម សុខា គេចវេស​ដោយ​ចេតនា ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឃុំខ្លួន ជា​បណ្តោះអាសន្ន តាម​មាត្រា ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​


​យុវជន និង​ព្រះសង្ឃ​ដែល​តែង​តាមដាន​ស្ថាន​ការ​សង្គម​កម្ពុជា បាន​លើកឡើង​នូវ​គំនិត យោបល់​ផ្សេងៗ​គ្នា​ជុំវិញ​នឹង​ចំណាត់ការ​របស់​តុលាការ​លើ​ប្រធានស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ​នេះ​។​
​មាន​មាឌ​ធំដំបង លោក សេក សុ​ឃីម និស្សិត​ផ្នែក​នីតិសាស្ត្រ ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ យល់ថា ការដាក់ឱ្យ​ស្ថិតក្រោម​ការតាមដានរ​បស់​តុលាការ​នេះ គឺ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ធម្មតា​ប៉ុណ្ណោះ​។ ចំពោះ​ការដាក់​តំណាងរាស្ត្រ ឱ្យ​ស្ថិត​ក្រោម​ការតាមដានរ​បស់​តុលាការ គឺអាច​ប៉ះពាល់​ដល់​អភ័យឯកសិទ្ធិ​សភា​..........


​សំឡេង លោក​សេក សុ​ឃីម​៖


​តែ​ទោះ​យ៉ាងណា ដើម្បី​ឱ្យ​បញ្ហា​ធូ​ស្រាល​និស្សិត​ច្បាប់​រូបនេះ ចង់​ឱ្យ​លោក​កឹម សុខា ចូល​បំភ្លឺ​ចំពោះ​តុលាការ ដើម្បី​បញ្ជាក់​ច្បាស់​ថា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​បាន​ធ្វើ​ដូច​ការចោទប្រកាន់ ឫ​ក៏​យ៉ាងណា​..........


​សំឡេង លោក​សេក សុ​ឃីម​៖


​លោក ម៉ៅ ចន្ទ​សុ​វណ្ណី និស្សិត​ផ្នែក ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ខេ​មរះ យល់ថា ដីកា​របស់​តុលាការ​នេះ​គ្រាន់តែ​ជា​សម្ពាធ​មួយ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​។ លោក​កឹម សុខា​មាន​សិទ្ធិ​បដិសេធ​ក្នុងការ​ក្នុង​ការ​ចូល​ខ្លួន ដោយ​ចាត់​មេធាវី​ម្នាក់​ឱ្យ​ចូល​បំភ្លឺ​ជំនួស​បាន​..............


​សំឡេង លោក​ម៉ៅ ចន្ទ​សុ​វណ្ណី​៖


​ដោយសារ​តែ​យល់​ឃើញ​ថា វា​ជា​រឿង​នយោបាយ​ចៀស​ជៀង​ផ្លូវច្បាប់ លោក សុ​វណ្ណី ចង់ឱ្យ​មាន​ការចរចា​រ ឫ​កិច្ចព្រមព្រៀង​នយោបាយ​ណាមួយ​ដើម្បី​បញ្ចប់​បញ្ហា​ទាំងនេះ​............

សំឡេង លោក​ម៉ៅ ចន្ទ​សុ​វណ្ណី​៖


​ខណៈពេល​ដែល​កំពុង​មាន​ការចោទប្រកាន់ គួរ​មាន​ការ​រ​តាមដាន និង​ដីកា​មួយ​ហាម​មិន​ឱ្យ​ចេញ​ទៅ​បរទេស ដើម្បី​បង្ហាញ​ថា ខ្លួន​ពិតជា​មិន​មាន​កំហុស​។ នេះ​ជា​ការលើកឡើង​របស់ ព្រះ​តេជគុណ កែវ សុខ គង់​ក្នុង​វត្ត សុវណ្ណ​រាម ហៅ​វត្ត​ទួល​សង្កែ ដែល​យល់​ថា ដី​ការសម្រេច​របស់​តុលាការ​នេះ គឺជា​ការត្រឹមត្រូវ​............


​សំឡេង​ព្រះ​តេជ​គុណ កែវ សុខ​៖


​ព្រះ​តេជគុណ កែវ សុខ យល់ថា ប្រសិន​បើ​លោក​កឹម សុខា ចូល​បំភ្លឺ​ក្នុង​តុលាការ អាច​នឹង​ធ្វើឱ្យ​សំណុំរឿង​កាន់តែ​វែងឆ្ងាយ និង​ពិបាក​បញ្ចប់ ប៉ុន្តែ​ប្រសិនបើ លោក​កឹម សុខា អាច​ចូល​បំភ្លឺ​បាន​នឹង​ធ្វើឱ្យ​រឿង​កាន់តែ​ច្បាស់​លាស់ និង​ដោះស្រាយ​មន្ទឹលសង្ស័​យរបស់​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែ​រ​..........


​សំឡេង​ព្រះ​តេជ​គុណ កែវ សុខ​៖


​សូមជម្រាបថា បច្ចុប្បន្ន លោក កឹម សុខា កំពុង​ស្នាក់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចាក់អង្រែលើ ចាប់តាំងពី​មាន​ការប៉ុនប៉ង​ចាប់ខ្លួន​លោក មិនបាន​សម្រេច ពី​សំណាក់​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​២៦ ឧសភា បន្ទាប់ពី​លោក​បដិសេធ​មិន​ចូល​ខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​យក​ដីកា​«​សម្រេច​ដាក់​លោក​កឹម សុខា​ក្រោម​ការត្រួតពិនិត្យ​»​នេះ ទៅ​បិទ​នៅ​ជញ្ជាំង​ផ្ទះ របស់លោក កឹម សុខា​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត