សមត្ថកិច្ច​យកដីកា​ទៅបិទ​ជញ្ជាំង​ផ្ទះលោក​ កឹម សុខា​ ហាម​មិនឲ្យ​ចេញទៅ​ក្រៅប្រទេស​​

14-07-2016 4:23 pm 4024
ប្រភពរូបពីFress News

ចៅក្រម​ស៊ើ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ថា​ន់ ឡេង បានចេញ​ដីកា​សម្រេចជា​ថ្មី​លើករណី​លោក​​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ ដីកា​សម្រេច​ថ្មី​របស់​តុលាការ​ពេល​នេះ បាន​សម្រេច​​ដាក់​លោក កឹម សុខា ឲ្យស្ថិត​នៅក្រោម​ការ​ត្រួត​ពិនិត្យ​​របស់​តុលាការ និង​មិន​ឲ្យ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​។

 

ដោយមិនបង្អង់យូរ ក្រោយពីដីការសម្រេច​ថ្មី​ចេញមកភ្លាម នៅថ្ងៃទី១៤ កក្កដានេះ​សមត្ថកិច្ច បានយក​ដីកា​ទៅបិទនៅ​​មុខផ្ទះលោកកឹម សុខា។ ក្នុងដីការសម្រេច លោកកឹម សុខា មិនត្រូវចាកចេញ ក្រៅដែន​ដីនៃព្រះរាជាណាចក្រកម្ពុជា។ បើសិនជនត្រូវចោទឈ្មោះកឹម សុខា​ គេចវេសដោយចេតនា ពី​កាតព្វ កិច្ច​ពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរ​អាច​សម្រេចឃុំខ្លួន ជនត្រូវចោទជាបណ្តោះអាសន្ន តាម មាត្រា​២៣០ នៃក្រមព្រហ្មទណ្ឌ។

 

ប៉ុន្តែបើតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ ក្រុម​សមាជិក​សភា​​បក្ស​សង្គ្រោះ​ជាតិ​យល់ថា​ការសម្រេច​របស់​តុលាការ ជា​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​អ្នក​តំណាង​រាស្ត្រ និង​ជា​ការរំលោភ​ម្តង​ទៀត​លើ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា​។​ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ទង្វើ​លើ​លោក កឹម សុខា​ថា ជា​រឿង​នយោបាយ​ផង​ដែរ​៕

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត