នៅ​ចុងឆ្នាំ​២០១៦​ កម្ពុជា​នឹង​មាន​​ស្ថានីយ​ឧតុនិយម​​និង​ជល​សាស្ត្រ​ស្វ័យប្រវត្តិ​​ជាង​​៦០​​ស្ថានីយ​​

14-07-2016 10:25 am 994

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឲ្យដឹងថា នៅ​ចុងឆ្នាំ​២០១៦​ខាងមុខ ក្រសួង​នឹង​មាន​ស្ថានីយឧតុនិយម​ ស្វ័យ ប្រវត្តិ សរុប​ចំនួន ៣៥​ស្ថានីយ និង​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ ចំនួន ៣០​ស្ថានីយ ខណៈ​បច្ចុប្បន្ននេះ មាន​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ចំនួន ២០​ស្ថានីយ និង​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ​ចំនួន ១៥​ស្ថានីយ ដែល​កំពុង​ដំណើរការ​ជា​ប្រក្រតី​នៅតាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន រួចមកហើយ​។​

 

​ក្រសួង​ធនធានទឹក បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៦​នេះ ក្រសួង​បាន​និង​កំពុង​ធ្វើការ​តម្លើង​បន្ថែម​នូវ​ស្ថានីយឧតុនិយ​ម​ស្វ័យប្រវត្តិ ចំនួន​១៥​ស្ថានីយ ស្ថិតនៅ​តាម​បណ្តា​រាជធានី​ខេត្ត ចំនួន​១៣ និង​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ ចំនួន​១៥​ស្ថានីយ នៅ​លើ​បណ្តា​ស្ទឹង​មួយ​ចំនួន ក្នុង​ខេត្ត​ចំនួន​០៤ ក្នុងនោះ​រួមមាន ស្ទឹង​ជី​និត​-​តាំងក្រសាំង​, ស្ទឹងសែន​, ស្ទឹង​ស្ទោង​, ស្ទឹង​ជីក្រែង និង​ស្ទឹង​សង្កែ​។​

 

​សូមជម្រាបថា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ស្ថានភាព​ទឹក​ទន្លេមេគង្គ តាម​ស្ថានីយ៍​ទូរទស្សន៍​ជាតិ និង​បណ្តាញឃោសនា​ដទៃទៀត ឲ្យបាន​ទូលំទូលាយ និង​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​៕


 ពាក្យគន្លឹះ  ក្រសួង​ធនធានទឹក

ព័ត៌មានផ្សេងទៀត