ស្ថានភាព​​រវាង​ចិន​-​ហ្វីលីពីន​​អាច​កាន់តែ​ក្ដៅ​ទេ​​ក្រោយ​តុលាការ​​ក្រុងឡាអេ​​ចេញ​សេចក្ដីសម្រេច​?

13-07-2016 12:09 pm 1948
រូបទង់ជាតិចិន(ឆ្វេង)និងទង់ជាតិហ្វីលីពីន(ស្ដាំ)

​កាលពី​ថ្ងៃ​ទី​១២​ខែកក្កដា​ឆ្នាំ​២០១៦​នេះ ជា​ថ្ងៃ​ដែល​តុលាការ​អាជ្ញាកណ្ដាល​អន្ដ​រ​ជាតិ​ក្រុងឡាអេ ចេញ​សាលដីការ​លើ​បណ្ដឹង​របស់​ហ្វីលីពីន​ប្ដឹង​ចិន រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​តាម​សេចក្ដីសម្រេច​របស់​តុលាការ គឺ​គាំទ្រ​ហ្វីលីពីន​ដោយ​អះអាងថា ចិន​គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ អះអាង​គ្រប់គ្រង​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដូច​បាន​ប្រកាស​កន្លងមក​ទេ​។​សាលដីការ​នេះ​បាន​ធ្វើឲ្យ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង និង​បញ្ជាក់​ជំហរ​មិន​ទទួលស្គាល់​ជា​ដាច់ខាត​។​


​រឿងរ៉ាវ​ចម្រូងចម្រាស​ទាក់ទង​ជម្លោះ​រវាង​ហ្វីលីពីន​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ពិសេស​ក្រោយ​ពេល​តុលាការ​ក្រុងឡាអេ​ចេញ​សាលដីការ​សម្រេច ធ្វើឲ្យមាន​ការព្រួយបារម្ភ​ថា ប្រទេស​ទាំង​ពីរ​អាច​នឹង​ប្រឈមមុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង ព្រោះ​ម្ខាង​សប្បាយចិត្ដឯ​ម្ខាង​ទៀត​ជំទាស់​។​


​តែ​យ៉ាងណាមិញ​បើ​តាម​លោក​ឯម វណ្ណា​រ៉ា ជា​សាស្ដ្រាចារ្យ​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ និង​ជា​អ្នកតាមដាន​ស្ថានការណ៍​អន្ដរជាតិ​មួយ​រូប​ផង​នោះ លោក​បកស្រាយ​ថា ដ្បិត​ចិន​បដិសេធ​នឹង​សាលដីការ​របស់​តុលាការ​ក្រុងឡាអេ ហើយ​ចិន​ជាមួយ​ហ្វីលីពីន​បាន​ប្រទាំង​ទើស​នឹង​គ្នា​លើ​បញ្ហា​នេះ​ក៏​ដោយ ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប៉ះទង្គិច​ដោយ​អាវុធ​ទេ​។​ចំពោះ​ស្ថានភាព​នយោបាយ​ប្រទេស​ទាំង​ពីរ​ក៏​មិន​ល្អក់កករ​ដល់​ថ្នាក់​គ្មាន​ផ្លូវ​ចរចា​ជាមួយ​គ្នា​ដែរ​។​


​ដើម្បី​ច្បាស់​ព័ត៌មាន​ពិស្ដារ​ជា​បន្ដ​សូម​ស្ដាប់​ប្រសាសន៍​របស់​លោក​ឯម វណ្ណា​រ៉ា ដែល​សាកសួរ​ដោយ​ពេញ ផេង​ដូចតទៅ​៖


​សំឡេង​៖

ព័ត៌មានផ្សេងទៀត