សេចក្ដី​សម្រេច​​របស់​តុលាការ​​អាជ្ញាកណ្ដាល​​អន្ដ​រ​ជាតិ​​ចេញ​ថ្ងៃ​នេះ​​គាំទ្រ​​ដល់​ហ្វីលីពីន​

12-07-2016 5:00 pm 4063
ផែនទី​បង្ហាញ​ដែនសមុទ្រ​ចិនខាងត្បូង

​តុលាការ​អាជ្ញាកណ្ដាល​អន្ដរជាតិ​ក្នុង​ទី​ក្រុងឡាអេ​ប្រទេស​ហូ​ង​ឡ​ង់ នៅ​ថ្ងៃ​ទី​១២​កក្កដា​នេះ​បាន​ចេញ​សេចក្ដីសម្រេច​ហើយ ទាក់ទង​នឹង​បណ្ដឹង​របស់​ហ្វីលីពីន​ប្ដឹង​ចិន ជុំវិញ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​សេចក្ដីសម្រេច​ចេញ​ដោយ​តុលាការ​បាន​បញ្ជាក់​ជំហរ​គាំទ្រ​ហ្វីលីពីន ដោយ​និយាយ​ថា​ចិន​គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ ទាមទារ​សិទ្ធិ​ជា​ប្រវត្ដិសាស្ដ្រ​ទៅលើ​ធនធាន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដូចដែល​មាន​ក្នុង​ខ្សែបន្ទាត់​ទី​៩​នៃ​ផែនទី​ឡើយ​។​


​គ្រាន់​តែ​ចេញ​សេចក្ដីសម្រេច​នេះ​ភ្លាម រដ្ឋាភិបាល​ហ្វីលីពីន​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ខ្លួន​ពិតជា​គោរព​ទៅ​តាម​ការសម្រេចចិត្ដ​របស់​តុលាការ​អាជ្ញាកណ្ដាលអ​ន្ដ​រ​ជាតិ ដែល​បាន​ខិតខំ​ចូល​រួមចំណែក​ក្នុង​ការដោះស្រាយ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​ជាមួយ​ហ្វីលីពីន​។​


​ហ្វីលីពីន​និង​ចិន​មាន​បញ្ហា​ជាមួយគ្នា​ជា​យូរ​មក​ហើយ ទាក់ទង​នឹង​ការអះអាង​តែ​ម្ខាង​របស់​ចិន ទៅលើ​តំបន់​ដ៏​ធំធេង​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​ទីក្រុង​ម៉ានីល​របស់​ហ្វីលីពីន​កើតទុក្ខ​មិន​សុខចិត្ដ​បាដាក់​ពាក្យប្ដឹង​ចិនទៅ​តុលាការ​អាជ្ញាកណ្ដាលអ​ន្ដ​រ​ជាតិ​ក្នុង​ឆ្នាំ​២០១៣ ដើម្បីឲ្យ​ជួយ​រក​ខុស​ត្រូវ​។​ប៉ុន្ដែ​ចិន​វិញ​មិន​ដែន​ខ្វល់​ពី​ការប្ដឹង​របស់​ហ្វីលីពីន​ឡើយ ហើយ​ថែមទាំង​និយាយថា តុលាការ​អាជ្ញាកណ្ដាល​អន្ដរជាតិ គ្មាន​ដែន​សមត្ថកិច្ច​លើ​រឿងនេះ​ទេ​។​​ចំពោះ​សេចក្ដីសម្រេច​​​នៅ​ពេល​នេះ​ ​ដ្បិតបង្ហាញ​​ជំហរ​​យ៉ាង​ច្បាស់​​គាំទ្រ​​លើ​ហ្វីលីពីន​​ ​​ប៉ុន្ដែ​ចិនថា​​​ខ្លួន​​ប្រឆាំង​​ដាច់ខាត​នឹង​សេចក្ដីសម្រេច​​របស់​តុលាការ​៕

ព័ត៌មានផ្សេងទៀត