ខ្យល់មូសុង​និរតី ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​និង​អាច​បណ្តាលឲ្យ​មាន​ភ្លៀង​ធ្លាក់

12-07-2016 3:29 pm 2436

​បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា បច្ចុប្បន្ន​នេះ​ខ្យល់មូសុង​និរតី និង​ជ្រលង​សម្ពាធ​ទាប ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ឡើងវិញ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

 

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បានឲ្យដឹង​ទៀតថា បើ​តាម​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​មាន​ដូចខាងក្រោម​៖
​  

 ​-​តំបន់​មាត់សមុទ្រ​អាច​នឹង​មាន​ភ្លៀង​បន្ត​ធ្លាក់​ក្នុងនោះ​មាន​ខេត្ត​កំពត និង​ខេត្ត​កែប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែកក្កដា​។​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខែកក្កដា និង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ចាប់ពី​ថ្ងៃ​ទី​១៥-១៨ ខែកក្កដា​។​

​    ​-​តំបន់​វាលទំនាប​និង​តំបន់​ខ្ពង់រាប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ​ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែកក្កដា​។​

 

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក៏​បាន​អំពាវនាវ​សូមឲ្យ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ព្រោះ​នៅ​តំបន់​មាត់សមុទ្រ​និង​លើ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខេ​កក្កដា ពិសេស​ក្នុង​ខេត្ត​កោះកុង​និង​ខេត្ត​ព្រះសីហនុ​៕
​    ​

ព័ត៌មានផ្សេងទៀត