ប្រធាន​គណបក្ស​យុវជន​​កម្ពុជា​​ប្តេជ្ញា​​ដើរ​តាម​​គន្លង​​របស់​​លោក​​កែម ឡី​​

12-07-2016 11:28 am 2826

​គណបក្សនយោបាយ​មួយចំនួន​នៅ​កម្ពុជា បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​កែម ឡី ដែល​កំពុង​តម្កល់​នៅ​វត្ត​ចាស់ ជា​បន្តបន្ទាប់ ក្រោយពី​លោក​ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃអាទិត្យ​។ មិន​ខុស​ពី​គណបក្ស​ដទៃ​ទៀត លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​រៀបចំ​ពិធី​ពិធីសូត្រមន្ត​ឧទ្ទិស​កុសល​ជូន​លោក​កែម ឡី នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ខេត្ត​ត្បូងឃ្មុំ ខណៈ​ដែល​ប្រធាន​គណបក្ស​មួយ​នេះ កំពុង​បំពេញ​ភារកិច្ច​នៅ​ទីនោះ​។ ជាមួយគ្នានេះ លោក​ពេជ្រ ស្រស់ បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកថា កាលពី​ថ្ងៃ​ទី​១១​កក្កដា​៖ [....] ជីវិត​លោក​បណ្ឌិត​សាបសូន្យ​ក៏ពិតមែន ប៉ុន្តែ​ស្មារតី​ដ៏​មុះមុត​របស់​លោក​បណ្ឌិត​មិន សាបសូន្យ​ឡើយ ខ្ញុំ ពេជ្រ ស្រស់ ថ្វី​ត្បិត​មានចំណេះដឹង​បន្តិច​បន្ទួ​ច ប៉ុន្តែ​ខ្ញុំ​នឹង​ខិតខំ​សម្រេចក្តី​ប្រាថ្នា និង​គោលបំណង​របស់​លោក​បណ្ឌិត​ឲ្យខានតែបាន ហើយ​ខ្ញុំ​មិន ប្រាថ្នា​លទ្ធផល​ត្រចះត្រចង់​នោះទេ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ខ្ញុំ​នឹង​ខិតខំ​ដើរ​គន្លង​របស់​បណ្ឌិត​ដែរ​[....]៕

(ដោយ៖ អឿន ភារ៉ា)

ព័ត៌មានផ្សេងទៀត