ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​កែម ឡី បាន​បញ្ជូន​មកដល់​តុលាការ​ក្រុង​ហើយ​

11-07-2016 4:50 pm 2065

​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់សម្លាប់ លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម ត្រូវបាន​បញ្ជូន មកដល់​តុលាការក្រុង​ភ្នំពេញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១១ កក្កដា​នេះ​។ ការបញ្ជូន​ខ្លួន មក​តុលាការ​នេះ ក្រោយពី​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សាកសួរ​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​។​

​ជនសង្ស័យ​រូបនេះ​ឈ្មោះ អឿ​ត អាង អាយុ ៤៤ ឆ្នាំ មាន​ទីលំនៅ​ឋិត​ក្នុងភូមិ ទន្លេ​សរ ឃុំ នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។

​គួរបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាញ់​សម្លាប់​លោក កែម ឡី នៅ​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  ឃាតករសម្លាប់កែម ឡី

ព័ត៌មានផ្សេងទៀត