ខ្យល់មូសុង​និរតី​បន្ត​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​និង​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​

11-07-2016 3:29 pm 2137

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ដោយ​បាន​បញ្ជាក់ថា​៖

 

-​    ​ព្យុះ​ទី​ហ្វុង​ទី​១ ឈ្មោះ​NEPARTAK  បាន​ឆ្លង​ផុត​កោះ​តៃវ៉ាន់ ចូល​ដល់​ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​ចិន​។​ព្យុះ​នេះ​បាន​ថយឥទ្ធិពល ហើយ​នឹង​វិវត្ត​ទៅ​ជា​វិសម្ពាធ រួច​បន្ត​ដំណើរ​លើ​ប្រទេស​ចិន​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​

 

​សូម​បញ្ជាក់​ផង​ដែរ​ថា​ស្ថានភាព​បែប​នេះ នឹង​ធ្វើឲ្យ​ខ្យល់មូសុង​និរតី​ខ្លាំង បន្ត​មាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា បង្ក​ឲ្យមាន​ភ្លៀង​បន្តធ្លា​ក់​រាយប៉ាយ​ច្រើន​នៅ​តំបន់​មាត់សមុទ្រ រីឯ​នៅ​តំបន់​វាលទំនាប​និង​ខ្ពង់រាប​ភ្លៀង​និង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​កាន់តែ​ច្រើន​ជា​បន្តបន្ទាប់​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នេះ​តទៅ​៕

ព័ត៌មានផ្សេងទៀត