មុន​គេ​​បាញ់សម្លាប់ លោក​​កែម ឡី​​ធ្លាប់​​និយាយថា ចង់​ធ្វើ​អ្នកវិភាគ​​ត្រូវ​ហ៊ាន​​លះបង់​​ជីវិត​

10-07-2016 10:54 am 160808
លោកកែម ឡីអំឡុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុវាយោ

​នៅ​ថ្ងៃនេះ​លោក​កែម ឡី​ត្រូវបាន​ឃាតក​របាញ់សម្លាប់​។ ការបាញ់​សម្លាប់​នេះ​ត្រូវបាន​ឃាតករ​អះអាង​ថា​ដោយសារ​ខឹង​ជំពាក់​លុយ​មិន​សង​។ ពាក់​ពន្ធ័​នឹង​ការងារ​ជា​អ្នកវិភាគ លោក​កែម ឡី​អ្នកស្រាវជ្រាវ និង​តាមដាន​ស្ថាន​ការ​សង្គម​កម្ពុជា និង​ជា​បុគ្គល​ដែល​ហ៊ាន​រិះគន់​ចំៗ​លើ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ​ថា លោក​បាន​ត្រៀម​វីហ្សា​ចំនួន​៣​សំខាន់ៗ មុន​នឹង​លោក​ដាក់ខ្លួន​ធ្វើ​ជា​អ្នកវិភាគ​ឯករាជ្យ​។ នៅក្នុង​នោះ វីហ្សា​ទី​១ គឺ​ប្រសិនបើ​គេ​មិន​សប្បាយចិត្ត គេ​ឲ្យ​ដេកពេទ្យ ត្រូវ​ដេកពេទ្យ វីហ្សា​ទី​២ បើ​គេ​មិន​សប្បាយចិត្ត គេ​ឲ្យចូល​ក្នុង​ពន្ធនាគារ​ត្រូវ​ចូល និង​វីហ្សា​ទី​៣ បើ​គេ​មិន​សប្បាយចិត្ត គេ​ឲ្យស្លាប់ ត្រូវ​តែ​ស្លាប់​។

 

​សូម​ស្តាប់​ឡើងវិញ​នូវ​កិច្ចសម្ភាសន៍​រវាង​កញ្ញា​អ៊ុន សុខ​ឡា ជាមួយ​លោក កែម ឡី ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​របស់​វិទ្យុ​វាយោ​!

 

សំឡេង៖

ព័ត៌មានផ្សេងទៀត