ឃាតករ​​អះអាង​​ថា​សម្លាប់​​លោក​​កែម ឡី​​ដោយសារ​​ជំពាក់​​លុយ​៣​ពាន់​ដុល្លារ​​មិន​សង​​

10-07-2016 10:42 am 21742

​ក្រោយ​កើត​ហេតុការណ៍​បាញ់សម្លាប់​លោក កែម ឡី​ភ្លាមៗ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល ចាប់ខ្លួនបាន ដោយសារតែ​ឃើញ​អាវ​ប្រឡាក់​ឈាម ។​ជនសង្ស័យ​បាន​សារភាពថា មូលហេតុ​នៃ​ការសម្លាប់ ដោយសារ​លោក កែម ឡី ជំពាក់​លុយ​៣០០០​ដុល្លារ​មិន​សង​។​

 

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ជនសង្ស័យ​សារភាពថា ខ្លួន​ឈ្មោះ ជួប សម្លាប់ អាយុ​៣៣​ឆ្នាំ ជាជាង​បាញ់ថ្នាំ​នៅ​ប្រទេស​ថៃ​។​នៅពេលនេះ ជនសង្ស័យ ស្ថិតក្រោម​ការសួរនាំ​ពី​សមត្ថកិច្ច​នៅឡើយ​។​​ក្រុមការងារ​វិទ្យុ​វាយោ ដែល​​​កំពុង​ប្រចាំការ​នៅ​កន្លែងកើតហេតុ​នឹង​ផ្តល់​ព័ត៌មាន​លំអិត បន្ថែម​នៅ​ពេល​ក្រោយ​ទៀត​៕

 ពាក្យគន្លឹះ  កែម ឡី

ព័ត៌មានផ្សេងទៀត