ពលរដ្ឋ​ហ៊ាន​លើកឡើង​ពី​បញ្ហា​ក្នុង​សង្គម​កម្រិតណា​?

07-07-2016 5:08 pm 2839


​គំនិត​ផ្សេងគ្នា​ជា​ល្បោយ​នៃ​សង្គម​ប្រជាធិបតេយ្យ​។​នៅក្នុង​សង្គម​មួយ​បញ្ហា​ផ្សេងៗ​មួយចំនួន​តែង​កើតមាន ដោយ​មិន​អាច​ជៀសផុត ដែល​បញ្ហា​ទាំងនោះ​កើតចេញ​ពី​ថ្នាក់ដឹកនាំ និង​កង្វះ​ការទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ​តួយ៉ាង​ដូចជា​បញ្ហា​សំរាម​ជាដើម​។ នៅ​រយៈពេល​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​សន្ទុះ​នៃ​ការលើកឡើង​ពី​បញ្ហា​អសកម្ម​មួយចំនួន​ក្នុង​សង្គម​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ហាក់​មាន​ការកើនឡើង ខណៈ​រដ្ឋាភិបាល​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ តែ​ទោះ​យ៉ាង មិន​អត់​ឡើយ​ពលរដ្ឋ​មួយចំនួន​ដែល​នៅ​មាន​ភាព​ភ័យ​ខ្លាច​មិន​ហ៊ាន​រិះគន់​ទៅលើ​បញ្ហា​ទាំងនោះ​។ តើ​បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ខ្មែរ​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​អសកម្ម​ក្នុង​សង្គម​កម្រិតណា​?


​កំពុង​ដើរ​តាមផ្លូវ​ព្រះមុនីវង្ស ខណៈពេលដែល​ចរាចរណ៍​កំពុង​មមាញឹក លោក នាង ភារុំ និស្សិត​ផ្នែក​នីតិសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​លើកឡើង​ថា កិច្ចការ​មួយ​ចំនួន​រដ្ឋាភិបាល​ធ្វើ​បាន​ល្អ​លោក​តែង​សរសើរ ប៉ុន្តែ​ករណី​មួយចំនួន​ដែល​មិន​ធ្វើ​បាន លោក​តែង​លើកឡើង​រិះគន់​នូវ​ចំណុច​អសកម្ម​ទាំងនោះ​.................


​សំឡេង​លោក នាង ភារុំ​៖


​ថ្វីបើ​មិន​ធ្លាប់​លើក​ឡើង​ក្នុង​កម្មវិធី​ធំៗ ប៉ុន្តែ​លោក ភារុំ តែង​លើកឡើង​ពី​បញ្ហា​សង្គម​មួយ​ចំនួន​នៅ​ក្នុង​ការពិភាក្សា​ជាមួយ​មិត្តភក្តិ​។ ដោយសារ​បច្ចុប្បន្ន​អ្នក​យល់ដឹង​មាន​ច្រើន ទើប​ធ្វើឱ្យ​ការលើកឡើង​ពី​បញ្ហា​អសកម្ម​មួយចំនួន​នៅក្នុង​សង្គម មាន​ចំនួន​ខ្ពស់​ជាង​មុន​...............


​សំឡេង​លោក នាង ភារុំ​៖


​និយាយ​បែប​រដឺន លោក សីហា ជនជាតិ​ខ្មែរ​ដែល​មាន​ដើម​កំណើត​មក​ពី​ទឹកដី​កម្ពុជា​ក្រោម ហាក់​មិនសូវ​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​មួយចំនួន​នៅ​តាម​ទីសាធារណៈ ឫ​ក្នុង​ការពិភាក្សា​ឡើយ ប៉ុន្តែ​លោក​តែង​លើក​បញ្ហា​ទាំងនេះ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​............


​សំឡេង​លោក សីហា​៖


​ដោយសារ​តែ​ខ្លាច​មាន​ភាព​លើស​លួស​ក្នុង​ការលើកឡើង​ពី​បញ្ហា​ក្នុង​សង្គម យុវជន​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ​មិនសូវ​ហ៊ាន​ប្រើ​ពាក្យ​រិះគន់​ធ្ងន់ៗ តាម​បណ្ដាញ​សង្គម​ឡើយ​។ លោក​យល់​ថា​ពលរដ្ឋ​ខ្មែរ ដែល​តែង​ស្វែង​យល់​នឹង​លើកឡើង​បញ្ហា​ទាំងនេះ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ដែល​ពួកគេ​ទាំងនោះ​ភាគច្រើន​ជា​សកម្មជន​នយោបាយ និស្សិត និង​បុគ្គលិក​អង្គការ​ជា​ដើម​...............

​សំឡេង​លោក សីហា​៖


​តែ​ទោះ​យ៉ាងណា សព្វថ្ងៃ​មាន​ការផ្លាស់ប្តូរ​ច្រើន ដែល​ខុស​ពី​អាណត្តិ​មុនៗ ដោយ​មាន​ការ​ផុសផុល​បញ្ចេញមតិ​ច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក មាន​ទាំង​ការរិះគន់​ក្នុងន័យ​ស្ថាបនា និង​រិះគន់​ដើម្បី​ជាន់ពន្លិច​។ នេះ​ជា​ការលើកឡើង​របស់​លោក លោក សុ​វណ្ណី និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៃ​សាកលវិទ្យាល័យ​ខេ​មរះ​..............

សំឡេង​លោក សុ​វណ្ណី​៖


​និស្សិត​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ​យល់ថា មាន​យុវជន​ជាង​៥០​ភាគរយ​នៅ​កម្ពុជា ដែល​ហ៊ាន​លើក​ពី​បញ្ហា​នានា តែ​សម្រាប់​ប្រជាពលរដ្ឋ​មាន​វ័យ​ចាប់ពី​៣៥​ឆ្នាំ​ដែល​ផុត​ពី​យុវវ័យ​ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ក្នុង​ការលើកឡើង​ពី​បញ្ហា​ក្នុង​សង្គម ព្រោះ​ថា​ពួកគាត់ ធ្លាប់​ឆ្លងកាត់​សម័យ​សង្គ្រាម​ដែល​ព្រួយបារម្ភ​ពី​សន្ដិភាព​...........

សំឡេង​លោក សុ​វណ្ណី​៖


(​ដោយ​៖ គីម ចាន់​ចាវ​)

 ពាក្យគន្លឹះ  ពលរដ្ឋ​ បញ្ហា​​សង្គម

ព័ត៌មានផ្សេងទៀត