លី ច័ន្ទ​វត្តី​​ថា​នឹង​​បន្ត​រិះគន់​​រដ្ឋាភិបាល​​តែ​​បារម្ភ​ពី​​សុវត្ថិភាព​​ផ្ទាល់ខ្លួន​

06-07-2016 5:12 pm 21130

​លី ច័ន្ទ​វត្តី​ជា​និស្សិត​កំពុង​សិក្សា​ផ្នែក រចនា​និង​ប្លង់​ឆ្នាំ​ទី​២​នៃ​វិទ្យាស្ថាន​ស៊ី​តិច​។ លី ច័ន្ទ​វត្តី​ដែល​ត្រូវ​គេ​ហៅថា​ជា​យុវតី សង្គ្រោះ​ជាតិ​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​ការចាប់អារម្មណ៍​របស់​សា​ធារ​ណៈជន មួយចំនួន តាមរយៈ​ការ​បង្ហោះ​ឃ្លីប​វីដេអូ និង​សំណេរ​រិះគន់​ចំៗ លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។ លី ច័ន្ទ​វត្តី​បាន​ប្រាប់​វិទ្យុ​វាយោ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ថា នៅក្នុង​ការរិះគន់​លើ​រដ្ឋាភិបាល​និង​មន្ត្រី​រដ្ឋាភិបាល នាង​ត្រូវបាន​សមត្ថកិច្ច ចុះ​ស្វែងរក​ដល់ផ្ទះ​និង​កន្លែងធ្វើការ ហើយក៏​មាន​ផង​ដែរ មនុស្ស​តាម​នាង​ដល់​ផ្ទះ​ជួល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ លី ច័ន្ទ​វត្តី​អះអាងថា ទោះបី​នាង​ជួប​រឿង ដែល​ជា​ការ​គំរាម​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក៏ដោយ ប៉ុន្តែ​វត្តី​នៅ​បន្ត​ការរិះគន់​រដ្ឋាភិបា​ល​ដ​ដែល ក្នុង​គោលបំណង​ចង់​ផ្លាស់ប្តូរ​អ្នកដឹកនាំ​។

 

​តើ​មាន​រឿងរ៉ាវ​អ្វីខ្លះ​កើតឡើង​លើ​លី ច័ន្ទ​វត្តី​ដែល​ប្រឡូក​ក្នុង​រឿង​នយោបាយ​តាំងពី​ឆ្នាំ​២០១៣​រូបនេះ​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លី ច័ន្ទ​វត្តី​នៅក្នុងនាទី​ភ្ញៀវ​ប្រចាំសប្តាហ៍​ដូចតទៅ​!

 

សំឡេង៖

ព័ត៌មានផ្សេងទៀត