យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ នាថ្ងៃទី៦កក្កដានេះឲ្យដឹងថា ទឹកទន្លេបាននឹងកំពុងហក់ឡើង។ នៅក្នុងរយៈពេល៤ទៅ៥ថ្ងៃខាងមុខ ស្ថានភាពទឹកទន្លេមេគង្គ នៅតាមស្ថាននីយជលសាស្ត្រនានា ដូចជានៅខេត្តស្ទឹងត្រែង ទឹកអាចឡើងដល់ ៨,៥០ម៉ែត្រ ទាបជាងកម្រិតប្រុងប្រយ័ត្ន២,២០ម៉ែត្រ។ ខេត្តក្រចេះ ទឹកអាចឡើងដល់ ១៦,0០ម៉ែត្រ ទាបជាងកម្រិតប្រុងប្រយ័ត្ន៦,០ម៉ែត្រ។ កំពង់ចាមទឹកអាចឡើងដល់ ៩,០០ម៉ែត្រ ទាបជាងកម្រិតប្រុងប្រយ័ត្ន៦,២០ម៉ែត្រ។ បាសាក់-ចតុមុខ ទឹកអាចឡើងដល់ ៦,០០ម៉ែត្រ ទាប ជាងកម្រិតប្រុងប្រយ័ត្ន៤,៥០ម៉ែត្រ។
បើតាមក្រសួងធនធានទឹកថា ទោះបីកំពស់ទឹកនៅទាបជាងកម្រិតប្រុងប្រយ័ត្នក្តី ប៉ុន្តែទឹកនឹងហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណាំកសិកម្ម។ ហេតុនេះ សូមកសិករដែលបង្កបង្កើនផលនៅតាមតំបន់ទំនាប ប្រមូលផលឲ្យបានរួសរាន់៕