តុលាការ​បែលហ្ស៊ិក​​កាត់ទោស​​ជនសង្ស័យ​​ភេរវកម្ម​​ឲ្យ​ជាប់​ពន្ធនាគារ​​១៦​ឆ្នាំ​

06-07-2016 11:46 am 476
តុលាការ​បែលហ្ស៊ិក​ពេលបើក​សវនការ​កាត់ទោស​ជនសង្ស័យ

​តុលាការ​បែលហ្ស៊ិក​កាលពី​ថ្ងៃ​០៥​កក្កដា បានសម្រេច​កាត់ទោស​ក្រុម​សង្ស័យ​ភេរវកម្ម​មួយក្រុម​ជាប់ទាក់ទង​នឹង​​​ការ​​វាយប្រហារ​​​ភេរវកម្ម​​ក្នុង​ក្រុងប៉ារីស​ប្រទេស​បារាំង ឲ្យ​ជាប់​ពន្ធនាគារ​១៦​ឆ្នាំ​។​ជនជាប់ចោទ​បី​រូប​ចូល​ស្ដាប់​ការសម្រេច​ទោស មានឈ្មោះ​Marouane El Bali, Schofield El Abdi​និង Mohamed Arshad ជាប់​ទោស​ពី​បទ​ជាប់​ទាក់ទង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ហើយ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៦​ឆ្នាំ​។​ជន​ទី​បួន​ឈ្មោះ​Omar Damache កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨​ឆ្នាំ​។​


​ព្រះរាជអាជ្ញា​បាន​និយាយថា ក្រុម​បុរស​ដែល​ត្រូវ​កាត់ទោស​បាន​ត្រលប់​មក​ពី​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​ស៊ី​រី ហើយ​នៅតែ​បន្ដ​ទាក់ទង​ជាមួយ​ក្រុម​នេះ​ដដែល តាមរយៈ​មេដឹកនាំ​វាយប្រហារ​ក្នុង​ក្រុង​ប៉ារីស​Abdelhamid Abaaoud​។​Abaaoud​ត្រូវបាន​សម្លាប់​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​មុន នៅ​ពេល​ប៉ូលិស​ចុះបង្ក្រាប​នៅ​ជាយក្រុង​ប៉ារីស​។​


​លោក​Pierre Hendrickx​ជា​ចៅក្រម​ក្នុង​រឿងក្ដី​នេះ​បាន​និយាយថា មាន​សមាជិក​ក្រុម​ភេរ​វករ​បាន​ប៉ុនប៉ង​វាយប្រហារ​នៅ​អាកាសយានដ្ឋាន​Zaventem​ក្នុង​ក្រុង​ព្រុច​សែល​កាលពីដើមឆ្នាំ​២០១៥ ប៉ុន្ដែ​ការប៉ុនប៉ង​នេះ​ត្រូវបាន​បញ្ចប់​ទៅ​វិញ នៅពេល​មាន​ការវាយប្រហារ​នៅ​បែលហ្ស៊ិក​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦​នេះ​៕

ព័ត៌មានផ្សេងទៀត