ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​យាង​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន​នា​ព្រឹក​នេះ​

05-07-2016 9:16 am 1577

​ព្រះករុណា សម្តេច​ព្រះបាទ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ មុនីនាថ សីហនុ បាន​យាង​ចាកចេញ​ពី​កម្ពុជា ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅវេលា​ម៉ោង ៨៖៥០​នាទី នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា​នេះ​។ ព្រះរាជដំណើរ ទៅ​កាន់​ទីក្រុង​ប៉េកាំង​នេះ ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព និង​បំពេញ​ព្រះរាជទស្សនកិច្ច​ផងដែរ​។​

​សូមបញ្ជាក់​ថា បើ​តាម​ព្រះរាជសារ របស់​ព្រះអង្គ​បានបញ្ជាក់​ថា «​នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​ខាងលើនេះ សម្តេច​សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​ក្នុងឋានៈ​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»៕

 ពាក្យគន្លឹះ  ព្រះមហាក្សត្រ

ព័ត៌មានផ្សេងទៀត