Arsenal បង្វែរគោលដៅរកតារាឆ្នើមជប៉ុន?

04-07-2016 4:28 pm 809

រដូវ​កាល​នៃ​ការដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​មិនទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ ជា​រឿង​មួយ​គួរអោយ​ចាប់ អារម្មណ៍​ក្លឹប​ជើង​ខ្លាំង​មួយ​នៅ​អង់គ្លេស​គឺ​កាំភ្លើង​ធំ Arsenal បាន​ទិញ​យក​កីឡាករ​អាស៊ី​ដ៏​មាន​ឥទ្ធិពល មួយ​រូប​របស់​ក្លឹប​ជើង​ខ្លាំង​ជប៉ុន Sanfrecce Hiroshima របស់​ក្របខ័ណ្ឌ J-League គឺ​កីឡាករ Takuma Asano ។​

 

Asano មាន​វ័យ​ទើបតែ ២១​ឆ្នាំ​ប៉ុណ្ណោះ តែ​គេ​បានបង្ហាញ​សម្ថ​ភាព​នៃ​ការរក​គ្រាប់​បាល់​បាន​យ៉ាង​ល្អ រួម​ជាមួយ​បច្ចេកទេស​ញាក់​បាល់​យ៉ាង​អស្ចារ្យ​ផងដែរ​។

ស្រប​ពេល​គ្នា​នេះ​លោក Arsene Wenger អ្នក​ចាត់ការ​ទូទៅ​របស់ Arsenal បានឲ្យដឹងថា​៖ «Takuma គឺជា​ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ និង​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ម្នាក់​ទៅ​ថ្ងៃ អនាគត​។ រូប​គេ​ចាប់ផ្តើម​អាជីព​របស់​គេ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ក្នុងក្រុម​ជប៉ុន ហើយ​យើង​នឹង​ព្យាយាម អភិវឌ្ឍន៍​រូបគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​»​។​

 

ចំពោះ​តំលៃ​ខ្លួន​នៃ​ការផ្ទេរ Takuma Asano យើង​មិន​ទាន់​បាន​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ ក៏ប៉ុន្តែ Asano នឹង​ត្រូវ​បំពេញ​លក្ខខ័ណ្ឌ​មួយចំនួន​ក្រោ​យ​ពីការ​ត្រួតពិនិត្យ​សុខភា​ព​រួចរាល់ ហើយ​ត្រូវបាន រំពឹងទុក​ថា​នឹង​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​ជម្រើស​ដំបូង​របស់ Arsenal នា​ពេល​ឆាប់ៗ​៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត