NGO ​និង​សហជីព​១៤៧ ​គាំទ្រ​ជំហរ​​សម្ដេច​ហ៊ុន​ សែន​ លើ​បញ្ហា​​សមុទ្រ​ចិន​​ខាងត្បូង​​

04-07-2016 2:47 pm 1201
សមុទ្រចិនខាងត្បូង

​សង្គម​ស៊ីវិល និង​សហជីព​ចំនួន​១៤៧ បានរួម​គ្នា​គាំទ្រ​គោលជំហរ​របស់​សម្ដេច​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ថា​នឹង​មិន​ចូលរួម​សេចក្ដីថ្លែងការណ៍​ណាមួយ​ដែល​គាំទ្រ​ដល់​សាលដីកា​របស់​តុលាការ​មជ្ឈត្តការ ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។


​គួរ​ជម្រាប​ថា កន្លង​ទៅ​រដ្ឋាភិបាល​កម្ពូជា បាន​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​រក្សា​ភាព​អត់ធ្មត់​ជា​អតិបរមា និង​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​មិន​ប្រើប្រាស់​កម្លាំង ឬ​គម្រាម​ប្រើប្រាស់​កម្លាំង​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ដោះ   ស្រាយ​ជាមួយគ្នា ដោយ​ប្រើប្រាស់​យន្តការ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការ​ប្រតិបត្តិ​របស់​បណ្ដា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ខិតខំ​រួម​គ្នា​រវាង​អាស៊ាន និង​ចិន​ដើម្បី​ធ្វើឲ្យ​សម្រេច​បាន​ក្រម​ប្រតិបត្តិ (COC)​។​


​ជាមួយគ្នានេះដែរ ក្នុងនាម​ជា​សមាជិក​អាស៊ាន កម្ពុជា​គោរព​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ស្មារតី​សហគមន៍ (​គោលការណ៍​កុងសង់ស៊ីស​) សមាហរណកម្ម​សេដ្ឋកិច្ច ការអភិវឌ្ឍ និង​ការតភ្ជាប់ និង​ការប្រើប្រាស់​អាស៊ាន​ជា​ច្រក​ការទូត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​៕

 

ព័ត៌មានផ្សេងទៀត