អាមេរិក​​ប្រកាស​ពី​​ជន​ស៊ីវិល​ស្លាប់​​ដោយ​ការវាយប្រហារ​​ប្រឆាំង​ភេរវកម្ម​​របស់​ខ្លួន​​ពី​ឆ្នាំ​២០០៩​-២០១៥​

02-07-2016 10:58 am 914
យន្ដហោះគ្មានមនុស្សបើកដែលអាមេរិកប្រើវាយប្រហារកន្លងមក

សេត​វិមាន​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​បានប្រកាសថា ជន​ស៊ីវិល​ចន្លោះ​ពី​៦៤​ដល់​១១៦​នាក់ ត្រូវបាន​ស្លាប់​ដោយសារតែ​យុទ្ធនាការ​វាយប្រហា​ររ​បស់​អាមេរិក នៅ​ក្រៅ​តំបន់​ដែល​មាន​សង្គ្រាម​កើតឡើង​ធ្ងន់ធ្ងរ គិត​ពី​ឆ្នាំ​២០០៩​ដល់​២០១៥​។​ចំនួន​អ្នក​ស្លាប់​នេះ​មិន​រាប់បញ្ចូល​ប្រជាជន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន អ៊ីរ៉ាក់ និង​ស៊ី​រី​ទេ​។​


​នៅ​ក្នុង​ការប្រកាស​ជា​សាធារណៈ​លើកដំបូង​ចំពោះ​ការបង្ក​ឲ្យ​ជន​ស៊ីវិល​ស្លាប់ ដោយសារតែ​យុទ្ធនាការ​វាយប្រហារ​ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក សេត​វិមាន​បានឲ្យដឹងថា ការវាយប្រហារ​ប្រមាណ​៤៧៣​លើក​បាន​ធ្វើឡើង​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន លី​ប៊ី យេមែន ស៊ូ​ម៉ាលី​និង​អាហ្វ្រិក​ខាងជើង​។​


​ការផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​ការវាយប្រហារ ព្រមទាំង​ចំនួន​អ្នកស្លាប់ បាន​បង្ក​ឲ្យមាន​ការរិះគន់​ពី​ក្រុម​អង្គ​ការ​សិទ្ធិមនុស្ស និង​បាន​ស្នើសុំ​ឲ្យមាន​តម្លាភាព​នៃ​ការវាយប្រ​ហារ​ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក ជាពិសេស​គឺ​កម្មវិធី​វាយប្រហារ​ដោយ​ប្រើ​យន្ដហោះ​គ្មាន​មនុស្ស​បើក​៕

ព័ត៌មានផ្សេងទៀត