ក្រុម​IS​បង្ហោះ​រូបភាព​​ជន​បរទេស​​គេ​អះអាងថា​​បាន​សម្លាប់​​ក្នុង​ភោជនីយដ្ឋាន​​នៅ​បង់​ក្លា​ដេស​

02-07-2016 10:20 am 547
ប៉ូលិសចុះទៅ​អន្ដរាគមន៍

​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ថ្ងៃ​០២​កក្កដា​នេះ បាន​បង្ហោះ​រូបភាព​ដែល​គេ​អះអាងថា ជា​ជនបរទេស​ស្លាប់​ក្នុង​ការវាយប្រហារ​នៅ​ភោជនីយដ្ឋាន​ក្នុង​ក្រុង​Dhaka​ប្រទេស​បង់​ក្លា​ដេស ជា​កន្លែង​ដែល​ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការវាយប្រហារ ហើយ​បាន​ចាប់​មនុស្ស​ជាច្រើន​នាក់​ធ្វើ​ចំណាប់ខ្មាំង​។​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ ទៅលើ​ការវាយប្រហារ​នៅ​ភោជនីយដ្ឋាន ដែល​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​សុក្រ​ម៉ោង​ក្នុង​តំបន់​។​


​ក្រុម​នេះ​បាន​និយាយថា​មនុស្ស​២៤​នាក់​ត្រូវ​ពួក​គេ​សម្លាប់ ហើយ​ប៉ូលិស​ថា​មាន​ប៉ូលិស​ពីរ​នាក់​ដែរ​ត្រូវ​បាន​សម្លាប់​និង​មនុស្ស​តិច​ណាស់​២០​នាក់​ផ្សេង​ទៀត​ត្រូវរបួស​។​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ថា​នៅតែ​បន្ដ​ចាប់​ចំណាប់ខ្មាំង​ជាច្រើន​នាក់​ន​ក្នុង​ភោជនីយដ្ឋាន​។​ជនជាតិ​អ៊ីតាលី​និង​ជនជាតិ​ឥណ្ឌា​ក៏​មាន​ក្នុងចំណោម​ចំណាប់ខ្មាំង​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​ចាប់ខ្លួន​ដែរ​។​តាម​ប្រភព​ព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ក្រុម​ខ្មាន់កាំភ្លើង​បាន​ស្នើសុំ​ឲ្យ​ដោះលែង​មេដឹកនាំ​របស់​គេ​មួយរូប ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ តែ​មិន​ទាន់​មាន​ការឆ្លើយតប​យ៉ាងណាទេ​៕

ព័ត៌មានផ្សេងទៀត