សម្តេច សាយ ឈុំ ​នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

01-07-2016 8:41 am 970

​ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ការ​ទៅ​បំពេញ​ទស្សនកិច្ច​គឺ​តប​តាម​ការអញ្ជើញ​របស់​លោក​អ៊ី ចឹង​សឹង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។

 

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នោះ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​កម្ពុជា​នឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​លោក អ៊ី ចឹង​សឹង ប្រធានសភា​ប្រឹក្សា​នយោ​បាយ​ប្រជាជន​ចិន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ចាង តឺ​ជាំង ប្រធានសភា​តំណាង​ប្រជាជន​ចិន និង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​មួយចំនួនទៀត ព្រមទាំង​ទស្សនា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​មួយចំនួន​ក្នុង​រដ្ឋធានី​ប៉េកាំង​៕

 ពាក្យគន្លឹះ  ព្រឹទ្ធសភា

ព័ត៌មានផ្សេងទៀត