ក្រសួង​វប្បធម៌​ស្នើ​ឲ្យចិន​ជួយ​បណ្ដុះ​បណ្ដាល​លើវិស័យ​វប្បធម៌​ និង​ភាពយន្ត​នៅកម្ពុជា​

30-06-2016 4:21 pm 2543

រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីភឿង សកុណា បានស្នើឱ្យមណ្ឌលមណ្ឌលអាស៊ាន ចិន បន្តជួយ​អភិវឌ្ឍន៍លើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យវប្បធម៌ និងភាពយន្តនៅកម្ពុជា  បន្ថែមទៀត ពិសេស​ សមត្ថភាពជំនាញសៀករហស្សកម្ម និងការគ្រប់គ្រងឆាកជំនាញ​បច្ចេកទេសនៃ​ការ​សម្តែង​ និងជំនាញក្នុងការថត​ភាពយន្តជាដើម។ការស្នើនេះធ្វើឡើង​ក្នុងជំនួបពិភាក្សា​ការងារជាមួយ​អគ្គលេខា​ធិការ​អាស៊ាន-ចិន កាល​ពីពេលថ្មីៗ​នេះ នៅ​ទី​​ស្តី​ការក្រសួង។

 

ជាការឆ្លើយតបលោកស្រី យ៉ាង ស៊ីពីង អគ្គលេខាធិការអាស៊ាន-ចិន​ បាន​គាំទ្រ និងយកសំណើ​នេះ​ ដើម្បី​ពិភាក្សាទៅជាមួយរដ្ឋ​មន្ត្រីការ​បរទេសចិន​ ។ប៉ុន្តែលោកស្រី យ៉ាង ស៊ីពីង រំពឹងថា នឹងទទួលបាន​ផល​វិជ្ជមាន ​ដើម្បីឆ្លើយតបក្នុង​កិច្ចប្រឹង​ប្រែងបង្កើនទំនាក់ទំនងរវាងចិន-កម្ពុជា ឱ្យកាន់តែរឹង​មាំក្នុង​ឋានៈ​ជាមិត្តជិតស្និទ្ឋ និងជាដៃគូអភិវឌ្ឍដ៏ល្អ។

 

សូមបញ្ជាក់ថា កន្លងមក មជ្ឈមណ្ឌលអាស៊ាន-ចិន បានជួយដល់កម្ពុជាក្នុងការ​ បណ្តុះបណ្តាល រយៈ​ពេលខ្លី និងរយៈពេលវែង ដល់មន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការផ្លាស់ប្តូរសិល្បៈ រៀបចំកម្ម វិធីរាត្រីវប្បធម៌ ការ​បណ្តុះបណ្តាលជំនាញបណ្ណាល័យ សារមន្ទីរ និងជំនាញមួយចំនួនទៀត៕

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  ក្រសួងវប្បធម៌

ព័ត៌មានផ្សេងទៀត